លោកជំទាវ ពេជ ចន្ទមុន្នី ៖ បុគ្គលិកកាកបាទក្រហម ជម្នះការលំបាកជួយជនភៀសសឹក គ្រួសារយុទ្ធជនរបួស និងពលី
ភ្នំពេញ ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា មានប្រសាសន៍ថា មន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្ត និងយុវជន នៃសាខាកាកបាទក្រហមកម្ពុជាបានខិតខំប្រឹងប្រែងជាខ្លាំងជម្នះរាល់ការលំបាក ដើម្បីបំពេញបេសកកម្មមនុស្សធម៌ជួយប្រជាពលរដ្ឋភៀសសឹក គ្រួសារយុទ្ធជនរបួស និងពលី ទាំងនៅអំឡុងពេល និងក្រោយសង្គ្រាមកម្ពុជា-ថៃ។ ក្នុងឱកាសអញ្ជើញបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តនៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត កោតសរសើរ និងថ្លែងអំណរគុណចំពោះមន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្ត និងយុវជន នៃសាខាកាកបាទក្រហមកម្ពុជានៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ស្ថិតនៅខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កោះកុង និងខេត្តសៀមរាប ព្រមទាំងក្រុមប្រតិបត្តិនៅថ្នាក់កណ្តាលដែលបានខិតខំប្រឹងប្រែងជម្នះរាល់ការលំបាកក្នុងការបំពេញបេសកកម្មមនុស្សធម៌ជួយប្រជាពលរដ្ឋភៀសសឹក គ្រួសារយុទ្ធជនរបួស និងពលី រួមជាមួយការអនុវត្តផែនការក្រៅអាទិភាពជួយផ្នែកបច្ចេកទេស និងការបណ្តុះបណ្តាលកសាងសមត្ថភាព អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា ក្នុងតំបន់ប្រឈមខ្ពស់ និងតាមមណ្ឌលសុវត្ថិភាព។ លោកជំទាវបណ្ឌិត បានកត់សម្គាល់ឃើញថា ថ្វីត្បិតតែក្នុងឆ្នាំ២០២៥កន្លងទៅ កម្ពុជាជួបប្រទះនូវជម្លោះតាមព្រំដែនក៏ពិតមែន ប៉ុន្តែសកម្មភាពមនុស្សធម៌កាន់តែផុសផុលឡើង … Continue reading លោកជំទាវ ពេជ ចន្ទមុន្នី ៖ បុគ្គលិកកាកបាទក្រហម ជម្នះការលំបាកជួយជនភៀសសឹក គ្រួសារយុទ្ធជនរបួស និងពលី
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed