អ្នកនាំពាក្យ ៖ បញ្ហាព្រំដែនកម្ពុជា-ថៃ ជាប្រធានបទក្តៅ ដែលអន្តរជាតិ កំពុងផ្តោតអារម្មណ៍ខ្លាំង

ភ្នំពេញ ៖ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានថ្លែងថា បញ្ហាព្រំដែនកម្ពុជា-ថៃ គឺជាប្រធានបទក្តៅមួយ ដែលសហគមន៍អន្តរជាតិ បាននិងកំពុងផ្តោតការចាប់អារម្មណ៍ខ្លាំង និងតាមដានយ៉ាងយកចិត្តទុកដាក់ ។ ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃនៅថ្ងៃទី២៤ ខែកុម្ភៈ លោក ប៉ែន បូណា មានប្រសាសន៍ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាកំពុងបំពេញបេសកកម្មការទូតយ៉ាងមមាញឹកនៅលើឆាកអន្តរជាតិ។ លោកបន្តថា ចប់ពីសហរដ្ឋអាម៉េរិក សម្តេចប្រមុខរាជរដ្ឋាភិបាល បានអញ្ជើញដល់ទ្វីបអឺរ៉ុប និងកំពុងមមាញឹក ក្នុងការជួបពិភាក្សាការងារ ជាមួយមន្ត្រីជាន់ខ្ពស់នៃស្ថាប័នកំពូលអន្តរជាតិ ដូចជា អគ្គលេខាធិការអង្គការសហប្រជាជាតិ ឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨០ និងអនុប្រធានកាកបាទក្រហមអន្តរជាតិ ព្រមទាំងថ្នាក់ដឹកនាំនៃបណ្តាប្រទេសនានាមាន ដូចជា ប្រធានាធិបតីទីម័រឡេស្តេ ជាដើម ។ លោកបញ្ជាក់ថា “គោលបំណង នៃជំនួបទាំងនោះ គឺប្រាកដណាស់ថា ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី និងពិភាក្សាអំពីបញ្ហាសំខាន់ៗ ដែលថ្នាក់តំបន់ និងអន្តរជាតិ កំពុងប្រឈមមុខ ខណៈដែលបញ្ហាព្រំដែនកម្ពុជា-ថៃ គឺជាប្រធានបទក្តៅមួយ ដែលសហគមន៍អន្តរជាតិ បាននិងកំពុងផ្តោតការចាប់អារម្មណ៍ខ្លាំង និងតាមដានយ៉ាងយកចិត្តទុកដាក់” ។ … Continue reading អ្នកនាំពាក្យ ៖ បញ្ហាព្រំដែនកម្ពុជា-ថៃ ជាប្រធានបទក្តៅ ដែលអន្តរជាតិ កំពុងផ្តោតអារម្មណ៍ខ្លាំង