JBC កម្ពុជាបញ្ជូនកំណត់ទូតជាថ្មី ទៅJBCថៃ បញ្ជូនក្រុមវាស់វែងចម្រុះ ចុះលើដីជាក់ស្តែង
ភ្នំពេញ ៖ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ភាគីកម្ពុជា បានបញ្ជូនកំណត់ទូតជាថ្មីម្តងទៀត កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ទៅគណៈកម្មការ JBC ភាគីថៃស្នើសុំ៤ចំណុច ដើម្បីបញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) នៃភាគីទាំងពីរចុះពិនិត្យលើដីជាក់ស្តែង ចន្លោះថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ២០២៦នេះបានឱ្យដឹងថាទាំង៤ចំណុចនោះរួមមាន ៖ ស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) នៃភាគីទាំងពីរចុះលើដីជាក់ស្តែង នៅកាលបរិច្ឆេទ សមស្របណាមួយចន្លោះពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ ដើម្បីបន្តអនុវត្តការងារ បោះបង្គោល បណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែន លេខ៤២-៤៧ ស្ថិតក្នុងភូមិសាស្ត្រ ភូមិជោគជ័យនិង ភូមិព្រៃចាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និង នៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ៥២-៥៩ ស្ថិតក្នុងភូមិសាស្ត្រ ស្រុកកំរៀង ខេត្តបាត់ដំបង ព្រមទាំងសាងសង់ឡើងវិញ នូវបង្គោលព្រំដែនចំនួន ១៥ តាមគំរូដើមបង្គោលជំនាន់បារាំង នៅទីតាំងដើម ដែលភាគីទាំងពីរបានឯកភាពគ្នា ។ស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) នៃភាគីទាំងពីរ … Continue reading JBC កម្ពុជាបញ្ជូនកំណត់ទូតជាថ្មី ទៅJBCថៃ បញ្ជូនក្រុមវាស់វែងចម្រុះ ចុះលើដីជាក់ស្តែង
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed