អាជ្ញាធរមីន ៖ យន្តហោះចម្បាំងថៃ F 16 ទម្លាក់គ្រាប់ បែក និងបំផ្លាញ ស្ពានមេទឹក ទង្វើនេះបានរំលោភ លើសិទ្ធិមនុស្ស ជាមូលដ្ឋាន និងច្បាប់មនុស្សធម៌អន្តរជាតិ

ភ្នំពេញ ៖ លោក លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានឱ្យដឹងថា យន្តហោះចម្បាំងថៃ F 16 បានទម្លាក់គ្រាប់បែក និងបំផ្លាញស្ពានមេទឹក ទង្វើនេះបានរំលោភលើសិទ្ធិមនុស្ស ជាមូលដ្ឋាន និងច្បាប់មនុស្សធម៌អន្តរជាតិ។ ស្ពានជ័យជំនះ ឬមេទឹក បានដាច់ជាពីរតែម្តង ក្រោយពីយោធាថៃ បានប្រើយន្តហោះ F-16 ទម្លាក់គ្រាប់ បែក ដើម្បីកម្ទេចស្ពាននេះ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ស្ពាននេះ ស្ថិតក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក លី ធុជ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ថា «យន្តហោះចម្បាំងថៃ F 16 បានទម្លាក់គ្រាប់បែក និងបំផ្លាញស្ពាននេះ (ស្ពានមេទឹក) ដែលទង្វើនេះបានរំលោភលើសិទ្ធិមនុស្សជាមូលដ្ឋាន និងច្បាប់មនុស្សធម៌អន្តរជាតិ ដោយសារការបំផ្លាញស្ពាននេះ បានកាត់ផ្តាច់ការចូលទៅកាន់សេវាថែទាំសុខភាព និងការព្យាបាលពីមណ្ឌលសុខភាពតែមួយគត់ ដែលមានទីតាំងនៅក្នុងឃុំថ្មដា»។ លោកទេសរដ្ឋមន្រ្តី … Continue reading អាជ្ញាធរមីន ៖ យន្តហោះចម្បាំងថៃ F 16 ទម្លាក់គ្រាប់ បែក និងបំផ្លាញ ស្ពានមេទឹក ទង្វើនេះបានរំលោភ លើសិទ្ធិមនុស្ស ជាមូលដ្ឋាន និងច្បាប់មនុស្សធម៌អន្តរជាតិ