UNESCO ប្រចាំកម្ពុជា​ បញ្ជាក់ជំហរ សហការបន្ថែមទៀត​ ជាមួយក្រសួងទេសចរណ៍ ដើម្បីអភិវឌ្ឍទេសចរណ៍ វប្បធម៌-បេតិកភណ្ឌ

ភ្នំពេញ៖ អង្គការ UNESCO ប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ជំហរ សហការបន្ថែមទៀត ជាមួយក្រសួងទេសចរណ៍ ដើម្បីអភិវឌ្ឍទេសចរណ៍វប្បធម៌-បេតិកភណ្ឌ និង ចាត់ទុកទេសចរណ៍ ជាមូលបទសំខាន់មួយ សម្រាប់ព្រឹត្តការណ៍ អបអរសាទរ ខួបទី៧៥ឆ្នាំ នៃសមាជិកភាពរបស់កម្ពុជា ។ ការបញ្ជាក់ជំហរនេះ ធ្វើឡើងក្នុងអំឡុងពេលដែលលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតជូនលោក Flavio Bonetti តំណាងអង្គការ UNESCO ប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ពាក់ព័ន្ធនឹងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ នាទីស្តីការក្រសួងទេសចរណ៍។ ក្នុងឱកាសនេះ លោក Flavio Bonetti បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្ត​ បន្តគាំទ្រកម្ពុជាក្នុងការអភិរក្ស និងលើកកម្ពស់ បេតិកភណ្ឌវប្បធម៌ និងធម្មជាតិដែលជាសក្តានុពលដ៏សម្បូរបែប និងជាគោលដៅទេសចរណ៍ដ៏ខ្លាំងក្លា ដែលកម្ពុជាមាន។ កិច្ចពិភាក្សា ក៏បានលើកឡើង ពីកិច្ចសហប្រតិបត្តិការ ផ្នែកបច្ចេកទេស ដល់ក្រសួងទេសចរណ៍លើការ ចុះបញ្ជីបណ្តាញទីក្រុង ច្នៃប្រឌិតរបស់ UNESCO ដោយបានលើកឡើងពីភាពជោគជ័យ … Continue reading UNESCO ប្រចាំកម្ពុជា​ បញ្ជាក់ជំហរ សហការបន្ថែមទៀត​ ជាមួយក្រសួងទេសចរណ៍ ដើម្បីអភិវឌ្ឍទេសចរណ៍ វប្បធម៌-បេតិកភណ្ឌ