សម្តេចតេជោ និងប្រធានាធិបតីបារាំង ម៉ាក្រុង ជាមិត្តដ៏ជិតស្និទ្ធ
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធភាកម្ពុជា មានប្រសាសន៍អះអាងថា សម្តេច និងប្រធានាធិបតីបារាំង គឺជាមិត្តភិក្តដ៏ជិតស្និទ្ធ ជាមួយគ្នា ដែលតែងប្រាស្រ័យទាក់ទងគ្នា ទៅវិញទៅមក ជាប់ជាប្រចាំ។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យ សម្តេចតេជោ បានលើកឡើងក្រោយបញ្ចប់ជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងលោក Thomas LAM ប្រធានក្រុមមិត្តភាព រដ្ឋសភាបារាំង-កម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ថា លោក Thomas LAM បានរំលឹកនាពេលកន្លងមក ដែលថ្នាក់ដឹកនាំប្រទេសបារាំង បានចូលរួមចំណែកក្នុងការស្វែងរកសន្តិភាពសម្រាប់កម្ពុជា ជាពិសេសបានចូលរួមចំណែក ក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ។ ដូច្នេះ ទំនាក់ទំនងរវាងកម្ពុជានិងបារាំង ពិតជាមានភាពល្អប្រសើរជាខ្លាំង ។ លោកបន្ថែមថា នៅចុងឆ្នាំ២០២៦នេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំហ្វ្រង់ហ្វូកូនី ហើយក៏នឹងត្រៀមទទួលស្វាគមន៍ប្រធានាធិបតីបារាំង ឯកឧត្តម អេម៉ានុយអ៊ែល ម៉ាក្រុងដែលនឹងអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជាផងដែរ ។ លោក … Continue reading សម្តេចតេជោ និងប្រធានាធិបតីបារាំង ម៉ាក្រុង ជាមិត្តដ៏ជិតស្និទ្ធ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed