រដ្ឋមន្ដ្រីមហាផ្ទៃ ៖ ការបោសសម្អាត Online Scams មានជនបរទេសជាង ២១ម៉ឺននាក់ ស្ម័គ្រចិត្តចេញពីកម្ពុជា
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានឱ្យដឹងថា តាមរយៈការទប់ស្កាត់ និងចុះបង្ក្រាបបោសសម្អាត Online Scams មានជនបរទេសជាង ២១ម៉ឺននាក់ បានស្ម័គ្រចិត្តចេញពីកម្ពុជា ហើយប្រមាណជាង ៣ម៉ឺននាក់ ត្រូវបានបណ្ដេញចេញផងដែរ។ ការឱ្យដឹងរបស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា នាឱកាសអញ្ជើញជាអធិបតីពិធីអបអរសាទរ ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ លើកទី១១ ក្រោមប្រធានបទ “រួមគ្នាដើម្បីកម្ពុជា គ្មានអំពើជួញដូរមនុស្ស និងគ្មានអំពើឆបោកតាមអនឡាញ” ប្រារព្ធធ្វើនៅសាលមហោស្រព កោះពេជ្រ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦។ លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «ខ្ញុំ សូមយកឱកាសនេះ បញ្ជាក់ជូនដល់អង្គពិធីរបស់យើងថា តាមរយៈការបង្ការ ទប់ស្កាត់ ហើយចុះបង្ក្រាបបោសសម្អាត Online Scams នេះ មកដល់ម៉ោងនេះយើងមានជាង ២១ម៉ឺននាក់ បានចាក់ចេញដោយស្ម័គ្រចិត្តពីព្រះរាជាណាចក្រកម្ពុជា ប្រមាណជាង ៣ម៉ឺននាក់ ត្រូវបានបណ្ដេញចេញ និងចាប់បញ្ជូនទៅប្រទេសដើមវិញ»។ ទន្ទឹមនេះ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា … Continue reading រដ្ឋមន្ដ្រីមហាផ្ទៃ ៖ ការបោសសម្អាត Online Scams មានជនបរទេសជាង ២១ម៉ឺននាក់ ស្ម័គ្រចិត្តចេញពីកម្ពុជា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed