អូស្ត្រាលី ជំរុញឱ្យមានការជម្លៀស ក្រុមគ្រួសារអ្នកការទូត ចេញពីមជ្ឈិមបូព៌ា
កង់បេរ៉ា៖ រដ្ឋាភិបាលអូស្ត្រាលី បានជំរុញឱ្យក្រុមគ្រួសារអ្នកការទូត នៅមជ្ឈិមបូព៌ាជម្លៀស ចេញដោយសារតែស្ថានភាពសន្តិសុខ ដែលមិនអាចទាយទុកជាមុនបាន។ នៅក្នុងព័ត៌មានថ្មីៗដែលបានបង្ហោះ តាមរយៈសេវាកម្ម Smartraveller របស់ខ្លួន ក្រសួងការបរទេស និងពាណិជ្ជកម្ម (DFAT) បានចុះផ្សាយថា រដ្ឋាភិបាលបានដឹកនាំការចាកចេញរបស់អ្នក ដែលស្ថិតនៅក្រោមបន្ទុករបស់មន្ត្រីអូស្ត្រាលី ដែលប្រចាំការនៅអ៊ីស្រាអែល និងលីបង់។ ប្រភពបានឧ្យដឹងថា ជនជាតិអូស្ត្រាលី នៅអ៊ីស្រាអែល និងលីបង់ គួរតែពិចារណាចាកចេញ ខណៈពេលដែលជម្រើស ពាណិជ្ជកម្មនៅតែមាន។ ដោយឡែកពីគ្នា DFAT បានឧ្យដឹងថា រដ្ឋាភិបាលបានផ្តល់ការចាកចេញ ដោយស្ម័គ្រចិត្តដល់អ្នក ដែលស្ថិតនៅក្រោម បន្ទុករបស់អ្នកការទូត ដែលប្រចាំការនៅហ្ស៊កដានី កាតា និងអារ៉ាប់រួម។ ការព្រមានទាំងនេះត្រូវបានចេញ ក្នុងអំឡុងពេលដាក់ពង្រាយកង កម្លាំងយោធាអាមេរិក ដ៏សំខាន់នៅមជ្ឈិមបូព៌ាមុនពេលកិច្ចចរចា នុយក្លេអ៊ែរជាមួយអ៊ីរ៉ង់៕ប្រែសម្រួល ឈូក បូរ៉ា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed