អ្នកនាំពាក្យ ៖ រាជរដ្ឋាភិបាល មានគោលនយោបាយ បណ្តុះឱ្យកូនខ្មែរខ្លាំង
ភ្នំពេញ ៖ ប្រធានអង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាល លោក ប៉ែន បូណា បានថ្លែងថា យុទ្ធសាស្ត្របញ្ចកោណ ដែលដាក់ចេញ ដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត មានគោលដៅបណ្តុះកូនខ្មែរឱ្យខ្លាំង តាមរយៈការជ្រើសរើសមុំទី១ ដែលផ្តល់អាទិភាព ដល់ការអភិវឌ្ឍន៍មូលធនមនុស្ស។ ក្នុងឱកាសអញ្ជើញធ្វើបាឋកថា ស្តីពី «ការចូលរួមរបស់យុវជនដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» នៅសាកលវិទ្យាល័យអាស៊ីអឺរុប នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ប៉ែន បូណា លើកឡើងថា ដើម្បីឱ្យសង្គមបោះជំហានទៅមុខ ពីមួយជំនាន់ទៅមួយជំនាន់ ទាមទារឱ្យយុវជន ស្រករក្រោយ ត្រូវតែមានសមត្ថភាពខ្លាំង ទាំងចំណេះជំនាញ ទាំងសីលធម៌ក៏ល្អ និងសុខភាពក៏រឹងមាំ ទាំងផ្លូវកាយនិងផ្លូវចិត្ត។ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកទឹកចិត្តឱ្យនិស្សិត ចាប់យកឱកាសដែលថ្នាក់ដឹកនាំ រៀមច្បងជំនាន់មុន បានខិតខំពុះពារការលំបាកគ្រប់យ៉ាង ប្រកបដោយការលះបង់ខ្ពស់ ដើម្បីបង្កើត បរិយាកាសអំណោយ ផលគ្រប់បែបយ៉ាងដល់យុវជនជំនាន់ក្រោយ ដូចជា សាលារៀនមានគ្រប់ទីកន្លែង ចំណីអាហារសម្បូរបែប សម្លៀកបំពាក់ល្អ មធ្យោបាយធ្វើដំណើរក៏មានគ្រប់គ្រាន់ ។ … Continue reading អ្នកនាំពាក្យ ៖ រាជរដ្ឋាភិបាល មានគោលនយោបាយ បណ្តុះឱ្យកូនខ្មែរខ្លាំង
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed