ភ្នំពេញ ៖ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានលើកឡើងថា ដំណើរបេសកកម្មការទូតរបស់សម្តចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅលើឆាកអន្តរជាតិ បានធ្វើឱ្យសហគមន៍អន្តរជាតិយល់យ៉ាងច្បាស់ ពីការឈ្លានពានរបស់ថៃ មកលើដែនអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា ។ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពកម្ពុជា-ថៃ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ប៉ែន បូណា បានថ្លែងថា ដំណើរបេសកកម្មការទូតយ៉ាងសកម្ម និងមានរយៈពេលវែងនៅលើឆាកអន្តរជាតិ របស់សម្តេចធិបតី ចាប់តាំងពីថ្ងៃទី១៩ដល់២៦កុម្ភៈនេះ ត្រូវបានបញ្ចប់ហើយជាមួយនឹងលទ្ធផល ផ្លែផ្កាយ៉ាងល្អប្រសើរ ជាទីគាប់ចិត្ត សម្រាប់ប្រជាពលរដ្ឋកម្ពុជា។ លោកបញ្ជាក់ថា “និយាយជារួមដំណើរបេសកកម្មការទូត របស់សម្តចធិបតី នាយករដ្ឋមន្ត្រីនៅលើឆាកអន្តរជាតិនាពេលនេះ បានធ្វើឱ្យសហគមន៍អន្តរជាតិ យល់យ៉ាងច្បាស់ពីការឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា និងក៏យល់ច្បាស់ពីជំហរសន្តិភាពនិយមរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហា ដោយសន្តិវិធី តាមរយៈការចរចា ដោយផ្អែកលើកិច្ចព្រមព្រៀងដែលមានស្រាប់ និងគោរពយ៉ាងម៉ឺងម៉ាត់ នូវគោលការណ៍ច្បាប់អន្តរជាតិ” ។ អ្នកនាំពាក្យរាជរដ្ឋាភិបាល បញ្ជាក់ជាថ្មីថា ក្នុងស្មារតីស្រឡាញ់សន្តិភាព និងគោរពច្បាប់អន្តរជាតិ កម្ពុជានៅតែបន្តគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ និងគ្រប់ចំណុចនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ … Continue reading លោក ប៉ែន បូណា ៖ បេសកកម្មរបស់សម្តចធិបតី នៅបរទេស ធ្វើឱ្យអន្តរជាតិយល់ច្បាស់ ពីការឈ្លានពាន របស់ថៃលើកម្ពុជា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed