កម្ពុជា អំពាវនាវ ក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់UN លើកតម្កើងច្បាប់ លើការប្រើប្រាស់ កម្លាំងរបស់ភាគីថៃ
ភ្នំពេញ ៖ ឯកអគ្គរាជទូត អ៊ិន តារា តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានអំពាវនាវ ទៅដល់ក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ (UN) ឱ្យលើកតម្កើងច្បាប់ លើសការប្រើប្រាស់កម្លាំង និងចាត់វិធានការដោយភាពមុតមាំ លើកងកម្លាំងប្រដាប់អាវុធថៃ ។ ការអំពាវនាវ របស់ឯកអគ្គរាជទូត អ៊ិន តារា នេះក្នុងបទអន្តរាគមន៍ ក្នុងអំឡុងកិច្ចពិភាក្សា លើរបាយការណ៍ របស់ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស នៅក្នុងសម័យប្រជុំលើកទី៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស នៅរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦។ ឯកអគ្គរាជទូត អ៊ិន តារា បានថ្លែងបន្តថា ក្នុងបរិបទនេះ ចាប់តាំងពីពាក់កណ្តាលខែឧសភា ឆ្នាំ២០២៥ កងកម្លាំងប្រដាប់អាវុធថៃ បានអនុវត្តប្រតិបត្តិការយោធា បន្តបន្ទាប់ នៅតាមផ្នែកជាច្រើន នៃតំបន់ព្រំដែន បណ្តាលឱ្យមានការខូចខាតធ្ងន់ធ្ងរដល់សហគមន៍ស៊ីវិល និងការរំលោភចូលដែនអធិបតេយ្យភាពរបស់កម្ពុជា។ លោកបន្តថា ផលប៉ះពាល់លើមនុស្សមានភាពធ្ងន់ធ្ងរធ្វើឱ្យបាត់បង់ជីវិតស៊ីវិល , ការបំផ្លាញលំនៅឋាន និងហេដ្ឋារចនាសម្ព័ន្ធ , ការលួចប្លន់ , ការបង្ខំឱ្យចាកចេញ និងការផ្លាស់ទីលំនៅទ្រង់ទ្រាយធំ។ ឯកឧត្តមបញ្ជាក់ថា … Continue reading កម្ពុជា អំពាវនាវ ក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់UN លើកតម្កើងច្បាប់ លើការប្រើប្រាស់ កម្លាំងរបស់ភាគីថៃ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed