លោក ស៊ីន ចាន់សិរីវុត្ថា ៖ ទោះកំពុងផ្ទុះសង្គ្រាម នៅមជ្ឈិមបូព៌ា តែដែនអាកាសកម្ពុជា នៅតែមានសុវត្ថិភាព
ភ្នំពេញ ៖ រដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល លោក ស៊ីន ចាន់សិរីវុត្ថា គូសបញ្ជាក់ថា ការគ្រប់គ្រងដែនអាកាស របស់កម្ពុជា នៅតែមានសុវត្ថិភាព និងដំណើរការជាប្រក្រតី ទោះបីជាបច្ចុប្បន្នកំពុងផ្ទុះសង្គ្រាម នៅតំបន់មជ្ឈិមបូព៌ា មានការបិទដែន អាកាសជាបណ្តោះអាសន្ន នៅមជ្ឈិមបូព៌ាក៏ដោយ។ លោក ស៊ីន ចាន់សិរីវុត្ថា បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ថា ការកើនឡើងនៃសកម្មភាព យោធាថ្មីៗ នៅតំបន់មជ្ឈិមបូព៌ា បានបណ្តាលឱ្យមានការបិទ ដែនអាកាសជាបណ្តោះអាសន្ន , ការរំខានប្រតិបត្តិការ នៅអាកាសយានដ្ឋាន មជ្ឈមណ្ឌលសំខាន់ៗ ក្នុងតំបន់ឈូងសមុទ្រ (Gulf) , ការប្តូរផ្លូវហោះហើរនៅលើច្រកអាកាសចរណ៍ រវាងអឺរ៉ុប-អាស៊ី និងការកើនឡើង នៃចំណាយប្រេងឥន្ធនៈ និងថ្លៃធានារ៉ាប់រងហានិភ័យសង្គ្រាមក៏ដោយ ប៉ុន្តែមិនបានធ្វើឱ្យប៉ះពាល់ដល់ការគ្រប់គ្រង ដែនអាកាសកម្ពុជានោះទេ។ លោកបន្តថា កម្ពុជានៅតែមានសុវត្ថិភាព មានដំណើរការជាប្រក្រតី និងមិនរងផលប៉ះពាល់ពីទស្សនៈសន្តិសុខ ឬការគ្រប់គ្រងដែនអាកាសឡើយ។ អាកាសយានដ្ឋាន និងដែនអាកាសជាតិរបស់កម្ពុជា នៅតែបន្តដំណើរការតាមស្ថានភាពធម្មតា ។ ប៉ុន្តែទោះបីជាយ៉ាងណា … Continue reading លោក ស៊ីន ចាន់សិរីវុត្ថា ៖ ទោះកំពុងផ្ទុះសង្គ្រាម នៅមជ្ឈិមបូព៌ា តែដែនអាកាសកម្ពុជា នៅតែមានសុវត្ថិភាព
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed