ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បានសម្រេចផ្លាស់ប្តូរ យ៉ាងម៉ឺងម៉ាត់ នូវគោនយោបាយជាតិ ពីការទប់ស្កាត់ ឱ្យក្លាយទៅជាការលុបបំបាត់ទាំងស្រុង នូវមជ្ឈមណ្ឌលឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ឱ្យអស់ត្រឹមខែមេសា២០២៦ ។ ការគូសបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាស អញ្ជើញបើកកិច្ចប្រជុំកំពូល ធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦ នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ។ ថ្លែងក្នុងឱកាសនេះ សម្តេចធិបតី បានបញ្ជាក់ថា កម្ពុជា ផ្តល់ជូននូវអត្ថប្រយោជន៍ ជាយុទ្ធសាស្ត្រគួរឱ្យទាក់ទាញ សម្រាប់វិនិយោគិន ដោយឈរលើ ស្ថេរភាពនយោបាយ ភាពធនផ្នែកម៉ាក្រូសេដ្ឋកិច្ច, លទ្ធភាពចូលទីផ្សារធំទូលាយ និងក្របខណ្ឌគតិយុត្តិ និងការកែទម្រង់ប្រកបដោយ ទស្សនៈវែងឆ្ងាយ ។ សម្តេចធិបតី គូសបញ្ជាក់ថា រាជរដ្ឋាភិបាល កម្ពុជា បានខិតខំ បង្កើតបរិយាកាស ប្រតិបត្តិការប្រកបដោយសុវត្ថិភាព ដែលមានភាពអាចប៉ានស្មានបាន ដើម្បីកាត់បន្ថយឱ្យបានជាអតិបរមា … Continue reading សម្តេចធិបតី ៖ រាជរដ្ឋាភិបាល សម្រេចផ្លាស់ប្តូរយ៉ាងម៉ឺងម៉ាត់ ពីការទប់ស្កាត់ ទៅជាការលុបបំបាត់ទាំងស្រុង មជ្ឈមណ្ឌលឆបោក តាមបច្ចេកវិទ្យា ឱ្យអស់ត្រឹមខែមេសា២០២៦
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed