រដ្ឋមន្ត្រីក្រសួងធនធានទឹក អំពាវនាវដល់ពលរដ្ឋ និងអាជ្ញាធរ ចូលរួមប្រើប្រាស់ទឹក ដោយសន្សំសំចៃ

ភ្នំពេញ ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាប្រធានអាជ្ញាធរទន្លេសាប បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ចូលរួមប្រើប្រាស់ទឹកដែលជា «មាសស» ដោយសន្សំសំចៃ និងចូលរួមថែរក្សាហេដ្ឋារចនាសម្ព័ន្ធទឹក ដែលជាទ្រព្យសម្បត្តិរួម។ តាមរយៈសារលិខិត ក្នុងឱកាសខួបលើកទី២៦ ទិវានយោបាយទឹក ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ លោករដ្ឋមន្ដ្រី ថោ ជេដ្ឋា ក៏បានអំពាវនាវដល់ក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋាភិបាលនៃបណ្តាប្រទេសជាមិត្ត អង្គការជាតិ-អន្តរជាតិ វិស័យឯកជន និងដៃគូ អភិវឌ្ឍន៍ដទៃទៀត បន្តកិច្ចសហប្រតិបត្តិការ និងចូលរួមគាំទ្រដល់ដំណើរការគ្រប់គ្រង និងអភិវឌ្ឍន៍ ធនធានទឹកនៅកម្ពុជា។ លោករដ្ឋមន្ដ្រី បន្ដថា ពិសេសក្នុង ការអនុវត្តផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍លើវិស័យធនធានទឹក និងឧតុនិយម ដែលមាន សារៈសំខាន់បម្រើឱ្យនយោបាយទឹក នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធានានូវសន្តិសុខទឹក ឈាន ឆ្ពោះទៅសម្រេច គោលដៅ ក្នុងការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់ សម្រាប់បម្រើ ឱ្យពហុវិស័យ ព្រមទាំងចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ … Continue reading រដ្ឋមន្ត្រីក្រសួងធនធានទឹក អំពាវនាវដល់ពលរដ្ឋ និងអាជ្ញាធរ ចូលរួមប្រើប្រាស់ទឹក ដោយសន្សំសំចៃ