សម្តេចតេជោ ៖ កម្ពុជា-ថៃ កំពុងខិតខំធ្វើយ៉ាងណា អនុវត្តបទឈប់បាញ់ ឲ្យល្អប្រសើរ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃកម្ពុជា បានប្រាប់ទៅលោកស្រី Katharina WIESER ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋអូទ្រីស ប្រចាំកម្ពុជាថា កម្ពុជា-ថៃកំពុងខិតខំប្រឹងប្រែងធ្វើយ៉ាងណាអនុវត្តបទឈប់បាញ់ ឲ្យបានល្អប្រសើរ ។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា ឲ្យដឹងក្រោយបញ្ចប់កិច្ចជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងលោកស្រី Katharina WIESER ចូលជូនសារតាំង នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ថា សម្តេចតេជោ បានចែករំលែកអំពីបញ្ហា ដ៏ស្មុគស្មាញរបស់ពិភពលោក ដែលកំពុងតែមានឡើងនាពេលបច្ចុប្បន្ន ប៉ុន្តែឆ្លៀតឱកាសនេះដែរ សម្តេចតេជោ ក៏បានពន្យល់ពីស្ថានភាពព្រំដែនកម្ពុជា-ថៃ ដែលកើតឡើងកន្លងមក ទៅកាន់លោកជំទាវផងដែរ។ អ្នកនាំពាក្យគូសបញ្ជាក់ថា “សម្តេចតេជោបានពន្យល់នៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ដែលកើតឡើងកន្លងមកទៅលោកជំទាវ Katharina WIESER ហើយពេលនេះ ប្រទេសទាំងពីរកំពុងខិតខំប្រឹងប្រែងនៅក្នុងការធ្វើយ៉ាងណា នូវការអនុវត្តបទឈប់បាញ់ ឲ្យបានល្អប្រសើរ ឲ្យបានម៉ត់គត់ នៅក្នុងការធានានូវស្ថិរភាពនៅតាមព្រំដែន និងការដោះស្រាយបញ្ហាដោយផ្អែក ទៅលើទិដ្ឋភាពច្បាប់ និងការចរចាគ្នា” ។ សូមបញ្ជាក់ថា … Continue reading សម្តេចតេជោ ៖ កម្ពុជា-ថៃ កំពុងខិតខំធ្វើយ៉ាងណា អនុវត្តបទឈប់បាញ់ ឲ្យល្អប្រសើរ