ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី សង្ឃឹមថា ពិធីបុណ្យចូលឆ្នាំថ្មី ដែលមកដល់នាពេលខាងមុខ ជាឱកាសជួយកាត់បន្ថយភាពតានតឹងក្នុងសង្គម

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានសង្ឃឹមថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលមកដល់នាពេលខាងមុខ ជាឱកាសជួយកាត់បន្ថយភាពតានតឹង ក្នុងសង្គម និងអាចចូលរួមជំរុញចរន្តសេដ្ឋកិច្ចក្នុងស្រុក ចលនាទេសចរណ៍ផ្ទៃក្នុង។ ក្នុងទិវាវប្បធម៌ជាតិ ៣មីនា ឆ្នាំ២០២៦ និងពិធីសំណេះសំណាលជាមួយសិល្បករ សិល្បការិនី ទូទាំងប្រទេសលើកទី៧ នៅសាលសន្និសីទចតុម្មុខ នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងថា ដើម្បីធានាចីរភាពនៃការអភិវឌ្ឍ និងការអភិរក្ស ប្រកបដោយការទទួលខុសត្រូវ ត្រូវប្រកាន់យកអភិក្រម «ការអភិរក្សបម្រើដល់ការអភិវឌ្ឍ-ការអភិវឌ្ឍទ្រទ្រង់ដល់ការអភិរក្ស» ដែលជាការបំពេញបន្ថែម គាំទ្រគ្នាទៅវិញទៅមក។ លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «យើងត្រូវប្រើប្រាស់សក្តានុពលសិល្បៈវប្បធម៌ឱ្យបានជាអតិបរមា តាមរយៈការពង្រឹង និងពង្រីកបន្ថែមនូវសកម្មភាព សេដ្ឋកិច្ច ឧស្សាហកម្ម និងទេសចរណ៍ ដែលមានតម្លៃបន្ថែម (VA) ខ្ពស់ជាងមុន ដើម្បីទាញយកប្រយោជន៍ បម្រើដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច» ។ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបន្ថែមដោយសង្ឃឹមថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងមកដល់នាពេលខាងមុខឆាប់ៗនេះ ប្រជាពលរដ្ឋ … Continue reading ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី សង្ឃឹមថា ពិធីបុណ្យចូលឆ្នាំថ្មី ដែលមកដល់នាពេលខាងមុខ ជាឱកាសជួយកាត់បន្ថយភាពតានតឹងក្នុងសង្គម