រដ្ឋសភា ស្នើឱ្យកូរ៉េពិនិត្យឡើងវិញ លក្ខខណ្ឌលក់យន្តហោះចម្បាំងឱ្យថៃ
ភ្នំពេញ ៖ លោក ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា បានស្នើឱ្យរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ គឺប្រទេសប្រទេសកូរ៉េខាងត្បូង ពិនិត្យឡើងវិញ នូវលក្ខខណ្ឌលក់យន្តហោះចម្បាំងឱ្យថៃ ដើម្បីរក្សាសន្តិភាពតំបន់ និងបង្ការការឈ្លានពាន។ ការលើកឡើងរបស់លោក ជាម យៀបបែបនេះ ក្នុងជំនួបជាមួយ លោក យ៉ូន ហូដុក (Yoon Hu-Duk) ប្រធានក្រុមមិត្តភាពសភាកូរ៉េ-កម្ពុជា នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦។ លោកបណ្ឌិត ជាម យៀប បានបញ្ជាក់យ៉ាងច្បាស់ៗទៅកាន់សមភាគីកូរ៉េថា ជំហរជាដាច់ខាតរបស់កម្ពុជា គឺការកសាងសន្តិភាពជាមួយប្រទេសជិតខាង រួមទាំងប្រទេសថៃផងដែរ ។ ទោះជាយ៉ាងណា លោកសង្កត់ធ្ងន់ថា កម្ពុជាបដិសេធដាច់អហង្ការចំពោះរាល់សកម្មភាពឈ្លានពាន និងការប្រើប្រាស់ កម្លាំងអាវុធមកលើទឹកដីខ្លួន ។ ក្នុងន័យនេះ អនុប្រធានទី១ រដ្ឋសភា បានស្នើឱ្យរដ្ឋាភិបាលកូរ៉េពិនិត្យ ឱ្យបានហ្មត់ចត់លើលក្ខខណ្ឌ នៃការលក់យន្តហោះចម្បាំងឱ្យភាគីថៃ ដើម្បីកុំឱ្យអាវុធទាំងនោះ ក្លាយជាឧបករណ៍ នៃការឈ្លានពាន និងដើម្បីរួមចំណែករក្សាសន្តិភាពក្នុងតំបន់។ សូមបញ្ជាក់ថា កន្លងមក កងទ័ពអាកាសថៃ បានបញ្ជាទិញយន្តហោះចម្បាំងម៉ាក T-50TH … Continue reading រដ្ឋសភា ស្នើឱ្យកូរ៉េពិនិត្យឡើងវិញ លក្ខខណ្ឌលក់យន្តហោះចម្បាំងឱ្យថៃ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed