រាជរដ្ឋាភិបាល អនុញ្ញាតឱ្យរៀបចំការ ប្រកួតកីឡាវ៉ូវីណាម ជ្រើសរើងជើងឯក អាស៊ី លើក៦ ឆ្នាំ២០២៦
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុញ្ញាត ឱ្យសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួត កីឡាវ៉ូវីណាម ជ្រើសរើសជើងឯកអាស៊ី លើកទី៦ (6th Asian Vovinam Championships) ឆ្នាំ២០២៦ នាខែវិច្ឆិកា។ យោងតាមលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ដ្រី កាលពីថ្មីៗ រាជរដ្ឋាភិបាលកម្ពុជា បានយល់ព្រមតាមសំណើរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយឯកភាពជាគោលការណ៍ ឱ្យសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា រៀបចំការប្រកួតកីឡាវ៉ូវីណាម ជើងឯកអាស៊ី លើកទី៦ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២១-២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ នៅវិមានពហុកីឡដ្ឋានជាតិ (អូឡាំពិក) រាជធានីភ្នំពេញ។ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ទទួលរ៉ាប់រងលើការចំណាយទាំងស្រុង ក្នុងការរៀបចំប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកអាស៊ី លើកទី៦ ឆ្នាំ២០២៦៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed