បន្ទាយមានជ័យ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ជាថ្មី នូវការបន្តគាំទ្រ ឱ្យអស់ពីលទ្ធភាព ដល់បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ និងសិស្ស-និស្សិត ទាំងអស់ ដែលរងផលប៉ះពាល់ ពីជម្លោះព្រំដែន កម្ពុជា-ថៃ។ ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ លោកគ្រូ អ្នកគ្រូ និងនិស្សិត ដែលរងផលប៉ះពាល់ ដោយសារសង្គ្រាម នាពេលកន្លងមក ហើយមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញ នៅខេត្តបន្ទាយមានជ័យ នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី បានក្រើនរំលឹកដល់និស្សិតទាំងអស់ បន្តយកចិត្តទុកដាក់ប្រឹងប្រែង សិក្សាក្រេបជញ្ជក់ចំណេះដឹង អភិវឌ្ឍសមត្ថភាព ដើម្បីទទួលបានអនាគតភ្លឺស្វាង ហើយប្រសិនបើជួបការលំបាក និងគិតចង់បោះបង់ការសិក្សា សូមជួបពិភាក្សាជាមួយលោកគ្រូ អ្នកគ្រូជាមុនសិន ដើម្បីជួយរកដំណោះស្រាយ ដោយក្រសួងនឹងនៅចាំគាំទ្រដល់លោកគ្រូ អ្នកគ្រូ និងសិស្សនិស្សិតជាប់ជានិច្ច ទោះក្នុងកាលៈទេសៈណាក៏ដោយ ។ លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីនូវការបន្តគាំទ្រ ឱ្យអស់ពីលទ្ធភាពដល់បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ និងសិស្សនិស្សិតទាំងអស់ ដែលរងផលប៉ះពាល់ … Continue reading រដ្ឋមន្ដ្រីអប់រំ បញ្ជាក់ជាថ្មី នូវការបន្តគាំទ្រ ដល់បុគ្គលិកអប់រំ និងសិស្ស-និស្សិត ដែលរងផលប៉ះពាល់ពីជម្លោះព្រំដែន កម្ពុជា-ថៃ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed