អ្នកនាំពាក្យ ៖ រាជរដ្ឋាភិបាល កំពុងតាមដាន សង្គ្រាមនៅមជ្ឈិមបូព៌ា ប៉ះពាល់ដល់តម្លៃប្រេង

ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងថា រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជា បាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះផលប៉ះពាល់ នៃសង្គ្រាមនៅមជ្ឈិមបូព៌ា ជាពិសេសការគ្រប់គ្រងតម្លៃប្រេងឥន្ទនៈ ។ ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី១០ ខែកុម្ភៈ លោក ប៉ែន បូណា បានលើកឡើងថា ខណៈសង្គ្រាមនៅមជ្ឈិមបូព៌ា កំពុងផ្ទុះឡើងបណ្តាលឱ្យប៉ះពាល់ ដល់ការគ្រប់គ្រងតម្លៃប្រេងឥន្ទនៈ រាជរដ្ឋាភិបាល តាមរយៈក្រសួងពាណិជ្ជកម្ម បានណែនាំឱ្យក្រុមហ៊ុនចែកចាយ និងផ្គត់ផ្គង់ប្រេងឥន្ធនៈ តាមស្ថានីយ និងដេប៉ូ នៅតាមបណ្តារាជធានី-ខេត្ត ត្រូវធានាការអនុវត្តកាតព្វកិច្ច នៃការលក់ទៅតាមតារាង ដាក់តាំងបង្ហាញនៅមុខស្ថានីយ៍នីមួយៗ ។ លោកថា “ដើម្បីធានាបាន នូវតម្លាភាពនៃការផ្គត់ផ្គង់ និងការទិញ-លក់ប្រេងឥន្ធនៈនៅតាមស្ថានីយនិងដេប៉ូនានា រាជរដ្ឋាភិបាល តាមរយៈក្រសួងពាណិជ្ជកម្ម បានណែនាំឱ្យក្រុមហ៊ុនចែកចាយនិងផ្គត់ផ្គង់ប្រេងឥន្ធនៈតាមស្ថានីយ និងដេប៉ូ នៅតាមបណ្តារាជធានី-ខេត្ត ត្រូវធានាការ អនុវត្តកាតព្វកិច្ច ត្រូវលក់តាមតម្លៃ ដែលស្ថានីយនិងដេប៉ូ បានដាក់តាំងបង្ហាញ ជាសាធារណៈដោយយោង សេចក្តីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម ស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ និងត្រូវធានាសុក្រឹតភាពនៃគុណភាពនិងបរិមាណប្រេងឥន្ធនៈ ដែលត្រូវលក់ជូនអតិថិជន” ។ … Continue reading អ្នកនាំពាក្យ ៖ រាជរដ្ឋាភិបាល កំពុងតាមដាន សង្គ្រាមនៅមជ្ឈិមបូព៌ា ប៉ះពាល់ដល់តម្លៃប្រេង