រដ្ឋមន្រ្តីរ៉ែ ៖ ពលរដ្ឋដែលមិនចាំបាច់ប្រើប្រាស់ប្រេងឥន្ទនៈ ត្រូវពន្យារពេលសិន

ភ្នំពេញ ៖ ខណៈវិបត្តិប្រេង កំពុងកើតឡើង នៅទូទាំងសកល ដោយសារសង្គ្រាមផ្ទុះឡើង នៅតំបន់មជ្ឈិមបូព៌ា លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ដែលមានភារកិច្ចមើលការខុសត្រូវ លើវិស័យ បានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលមិនចាំបាច់ ក្នុងការប្រើប្រាស់ ប្រេងឥន្ទនៈ ត្រូវពន្យារពេលសិន ដើម្បីចូលរួមសន្សំចៃ និងចែករំលែក ទៅពលរដ្ឋផ្សេងទៀត ដែលមានតម្រូវការចាំបាច់បំផុត ។ ក្នុងជំនួបជាមួយប្រជាពលរដ្ឋ នៅខេត្តពោធិ៍សាត់ លោក កែវ រតនៈ ថ្លែងថា ការអំពាវនាវ ឲ្យប្រជាពលរដ្ឋប្រើប្រាស់ប្រេង ដោយសន្សំចៃក្នុងករណីមិនចាំបាច់នេះ ដើម្បីទុកឱកាសដល់ក្រុមអ្នករត់ម៉ូតូឌុប កងបី និងរថយន្តឈ្នួល ដើម្បីជួយទ្រទ្រង់មុខរបររបស់ពួកគាត់ដំណើរការទៅមុខទៀត ក្នុងការផ្គត់ផ្គង់តម្រូវការគ្រួសារ។ លោកបញ្ជាក់ថា “ចឹងខ្ញុំអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋយើង ក៏ដូចជាអ្នកពោធិ៍សាត់យើង ចំពោះការប្រើប្រាស់គ្រឿង ចក្រទាំងឡាយណាដែលប្រើម៉ាស៊ូត ឬប្រេងសាំង ប្រេងកាតមិនចាំបាច់ក្នុងស្ថានភាពនេះ សូមជួយផ្អាកពន្យាសិន ដើម្បីចែករំលែកប្រេងដែលសេសសល់ទុកឲ្យបងប្អូនយើងដែលចាំបាច់ហ្នឹងគាត់ប្រើ ឬមួយផែនការខ្លះមិនចាំបាច់ ផែនការខ្លះដែលអាចពន្យាបាន ហើយមិនប៉ះពាល់ ពន្យាទៅ”។ជាមួយនឹងសំណើឲ្យពន្យារនេះ រដ្ឋមន្រ្តីបានលើកឡើងពីករណីជាក់ស្តែងមកពន្យល់ថា ដូចជាការជីកបឹង ប្រឡាយ … Continue reading រដ្ឋមន្រ្តីរ៉ែ ៖ ពលរដ្ឋដែលមិនចាំបាច់ប្រើប្រាស់ប្រេងឥន្ទនៈ ត្រូវពន្យារពេលសិន