សម្តេចម៉ែន សំអន ៖ កុមារដែលអាចអានស្ទាត់ជំនាញ ប្រាកដជារៀនបានលទ្ធផលល្អ

ភ្នំពេញ ៖ សម្តេច ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ បានលើកឡើងថា កុមារដែលអាចអានបានស្ទាត់ជំនាញ ប្រាកដជារៀនទទួលបានលទ្ធផលល្អ នៅគ្រប់មុខវិជ្ជាទាំងអស់ នៅគ្រប់កម្រិតសិក្សា ។ក្នុងទិវាជាតិអំណានលើកទី១១ ក្រោមប្រធានបទ “សំណេរនិងអំណានក្នុងបរិបទថ្មី” នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ សម្តេច ម៉ែន សំអន មានប្រសាសន៍ថា ការលើកកម្ពស់ការអាន និងការសរសេរ ក្នុងបរិបទថ្មីមិនមែនគ្រាន់តែជាការទទួលខុសត្រូវរបស់ ក្រសួងអប់រំ យុវជន និងកីឡា និងសាលារៀននោះទេ ប៉ុន្តែជាការទទួលខុសត្រូវរួមគ្នារបស់គ្រួសារ សហគមន៍ និងសង្គមទាំងមូល។ សម្តេច ម៉ែន សំអនបន្ថែមថា ឪពុកម្តាយលើកទឹកចិត្តកូនៗរបស់ពួកគេឱ្យអាននៅផ្ទះ គ្រូបង្រៀនជំរុញការអាន និងការសរសេរក្នុងថ្នាក់រៀន និងសហគមន៍ដែលឱ្យតម្លៃដល់ចំណេះដឹង សុទ្ធតែដើរតួនាទីយ៉ាងសំខាន់ក្នុងការចិញ្ចឹមបីបាច់អ្នកអាន និងអ្នកនិពន្ធជំនាន់ក្រោយ។ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្របន្តថា សិស្ស និងយុវជនដែលអានបានច្រើន នឹងអាចស្វែងរកឱកាសរៀនជំនាញថ្មីៗ និងសម្របខ្លួនទៅនឹងកាលៈទេសៈដែលកំពុងផ្លាស់ប្តូរ។ សិស្ស និងយុវជន ដែលសរសេរបានល្អ នឹងអាចបង្កើតទំនាក់ទំនងប្រកបដោយទំនុកចិត្ត និងចូលរួមចំណែកដោះស្រាយបញ្ហាប្រឈមរបស់សហគមន៍។ សម្តេចម៉ែន សំអនបញ្ជាក់ថា ប្រព័ន្ធអប់រំរបស់កម្ពុជាត្រូវតែធានាថា កុមារគ្រប់រូប ត្រូវបានអភិវឌ្ឍជំនាញអក្ខរកម្មរឹងមាំចាប់ពីកម្រិតថ្នាក់ដំបូង … Continue reading សម្តេចម៉ែន សំអន ៖ កុមារដែលអាចអានស្ទាត់ជំនាញ ប្រាកដជារៀនបានលទ្ធផលល្អ