ស្ថានីយ៍ប្រេង ជិត៥០កន្លែងនៅភ្នំពេញ បានផ្កាកអាជីវកម្ម ចំពេលតម្លៃប្រេងហក់ឡើង ខណៈមិនបង្កចលាចលក្នុងសង្គម
ភ្នំពេញ៖ ខណៈដែលតំលៃប្រេងឥន្ទនៈឡើងថ្លៃ ដោយសារមានសង្គ្រាម នៅមជ្ឈិមបូព៌ា ធ្វើឱ្យស្ថានីយ៍ប្រេង ប្រមាណជិត៥០កន្លែង ក្នុងចំណោមស្ថានីយ៍ប្រេងឥន្ទនៈ ជាង៤៤៧កន្លែង មាននៅរាជធានីភ្នំពេញ ត្រូវបានផ្កាកអាជីវកម្ម តែមិនមានបង្កឱ្យមានចលាចល ក្នុងសង្គមឡើយ។ ការផ្អាក់នេះ ត្រូវបានបញ្ជាក់ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២២ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦នេះ ក្រោមវត្តមានលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។ ក្នុងកិច្ចប្រជុំនេះ លោក ងី ប៊ុនលី ប្រធានមន្ទីររ៉ែ និងថាមពល រាជធានីភ្នំពេញ បានឱ្យដឹងថា នៅរាជធានីភ្នំពេញ មានស្ថានីយ៏ប្រេងឥន្ទនៈ ចំនួនជាង៤៤៧កន្លែង ហើយនៅក្នុងខណៈមានសង្គ្រាមនៅមជ្ឈិមបូព៌ា តម្លៃប្រេងបានកើនតម្លៃ ដែលបានធ្វើឱ្យស្ថានីយ៍ប្រេង ជិត៥០កន្លែង ត្រូវបានផ្កាកអាជីវកម្ម ដោយសារមានបញ្ហាការផ្គត់ផ្គង់ពីក្រុមហ៊ុន ។ លោកប្រធានមន្ទីរ បានអះអាងថា ប៉ុន្តែទោះបីជាយ៉ាងណាក្តី វាមិនបង្កឱ្យមានចលាចល ក្នុងសង្គមឡើយ ខណៈស្ថានីយ៏ប្រេងឥន្ទនៈធំៗ ដែលបើកអាជីវកម្មធម្មតា មិនមានតម្លើងតម្លៃស្រេចតែចិត្តនោះទេ … Continue reading ស្ថានីយ៍ប្រេង ជិត៥០កន្លែងនៅភ្នំពេញ បានផ្កាកអាជីវកម្ម ចំពេលតម្លៃប្រេងហក់ឡើង ខណៈមិនបង្កចលាចលក្នុងសង្គម
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed