រដ្ឋមន្រ្តីពាណិជ្ជកម្ម ៖ ស្ថានីយ៍ប្រេងឥន្ទនៈជិត២០០០ ត្រូវបានបិទបណ្តោះអាសន្ន

ភ្នំពេញ ៖ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងថា ក្នុងរយៈពេលប៉ុន្មានចុងក្រោយ បន្ទាប់ពីកើតមានសង្គ្រាម នៅមជ្ឈិមបូព៌ា ប៉ះពាល់ដល់ប្រេងនៅទូទាំងពិភពលោកនោះ ក្រសួងបានរកឃើញស្ថានីយ៍ប្រេង ដេប៉ូ និងអនុស្ថានីយ៍លក់រាយប្រេងឥន្ធនៈជិត២.០០០កន្លែង ត្រូវបិទទ្វារបណ្ដោះអាសន្ន ។ នេះបើតាមការចេញផ្សាយរបស់ក្រសួងព័ត៌មាន ។ បើតាមលោកស្រី ការបិទបណ្តោះអាសន្ននេះ ក្រោមហេតុផលអស់ស្តុក ។ ប៉ុន្តែមានមតិមួយចំនួនលើកឡើងថា ក្នុងចំណោមស្ថានីយ៍បិទទាំងនោះ ត្រូវបានសង្ស័យថាដើម្បីរក្សាស្តុកទុក សម្រាប់លក់នៅពេលឡើងថ្លៃខ្លាំងវិញ។ ក្នុងសិក្ខាសាលាស្តីពី«ការពង្រឹងភាពធន់ជាតិ និងកាលានុវត្តភាពនៃយុទ្ធសាស្ត្រ អភិបាលកិច្ច វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ឧស្សាហកម្ម និងពាណិជ្ជកម្មកម្ពុជា» នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ លោកស្រី ចម និម្មល បានថ្លែងថា នៅទូទាំងកម្ពុជា មានស្ថានីយ៍ប្រេងឥន្ធនៈ ប្រតិបត្តិការអាជីវកម្មជាង ៦.៣០០កន្លែង ប៉ុន្តែគិតត្រឹមយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ មានស្ថានីយ៍ ដេប៉ូ និងអនុស្ថានីយ៍ប្រតិបត្តិការ លក់រាយប្រេងឥន្ធនៈជិត២.០០០កន្លែង បានបិទទ្វារបណ្ដោះអាសន្ន ក្រោមហេតុផលអស់ស្តុក។ ប៉ុន្តែទោះបីជាយ៉ាងណាលោកស្រីអះអាងថា … Continue reading រដ្ឋមន្រ្តីពាណិជ្ជកម្ម ៖ ស្ថានីយ៍ប្រេងឥន្ទនៈជិត២០០០ ត្រូវបានបិទបណ្តោះអាសន្ន