រដ្ឋមន្ត្រីធម្មការ ណែនាំឱ្យសាងសង់សំណង់ បម្រើដល់វិស័យព្រះពុទ្ធសាសនា ត្រូវគោរពតាមក្បួនខ្នាត ចៀសវាងគ្មានមូលដ្ឋានរចនាបទខ្មែរ

ភ្នំពេញ៖ លោកបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានធ្វើការណែនាំ ចំពោះការកសាងសង់សំណង់ ដែលបម្រើដល់វិស័យ ព្រះពុទ្ធសាសនា ត្រូវគោរពតាមក្បួនខ្នាតឱ្យបានត្រឹមត្រូវ ចៀសវាងការស្ថាបនាឡើង ដោយពុំមានមូលដ្ឋានរចនាបទខ្មែរ ។ ការណែនាំរបស់លោកបណ្ឌិត ចាយ បូរិន ធ្វើឡើងក្នុងឱកាសអញ្ជើញដឹកនាំប្រតិភូក្រសួង ស្ថាប័ន ពាក់ព័ន្ធ ចុះត្រួតពិនិត្យសមិទ្ធផលផ្សេងៗ មានកុដិ សាលា ព្រះវិហារ ព្រះពុទ្ធបដិមា ស្ពាន របង ផ្លូវថ្នល់ ដែលកំពុងកសាងយ៉ាងច្រើន នៅវត្តចន្ទប្បជោត្តនារាម (ហៅវត្តតាសុត) ស្ថិតនៅក្នុងភូមិប៉ាតឡាង ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ។ នាឱកាសនោះ ព្រះធម្មវនវាសី ចន្ទ មុនី ព្រះចៅអធិការវត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត មានសង្ឃដិកា អំពីសំណង់ដែលបានសាងសង់ សម្រេច១០០%ជាច្រើន ដែលសរុបថវិកាចំណាយ ចំនួន ៣,១៧៧,៥៣៣ដុល្លារ។ ក្នុងនោះ លោករដ្ឋមន្ត្រី បានធ្វើការណែនាំ ចំពោះការកសាងសង់សំណង់ … Continue reading រដ្ឋមន្ត្រីធម្មការ ណែនាំឱ្យសាងសង់សំណង់ បម្រើដល់វិស័យព្រះពុទ្ធសាសនា ត្រូវគោរពតាមក្បួនខ្នាត ចៀសវាងគ្មានមូលដ្ឋានរចនាបទខ្មែរ