សម្តេច ឃួន សុដារី ៖ ភាពធន់ជាតិ ចាំបាច់ត្រូវមានគ្រឹះសេដ្ឋកិច្ចដ៏រឹងមាំ
ភ្នំពេញ ៖ ប្រធានរដ្ឋសភា សម្តេចធិបតី ឃួន សុដារី មានប្រសាសន៍ថា ភាពធន់ជាតិ ចាំបាច់ត្រូវមានគ្រឹះសេដ្ឋកិច្ចដ៏រឹងមាំ មានសាមគ្គីភាព និងឯកភាពសង្គមជាធ្លុងមួយ។ ក្នុងសិក្ខាសាលាស្តីពី «ការពង្រឹងភាពធន់ជាតិ និងកាលានុវត្តភាពនៃយុទ្ធសាស្ត្រអភិបាលកិច្ចវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ឧស្សាហកម្ម និងពាណិជ្ជកម្មរបស់កម្ពុជា» នៅវិមានរដ្ឋសភា ព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ សម្តេច ឃួន សុដារី មានប្រសាសន៍ថា ភាពធន់ជាតិ គឺជាសមត្ថភាពដ៏រឹងមាំរបស់ជាតិ ក្នុងការទប់ទល់រាល់វិបត្តិដែលកើតឡើងជាយថាហេតុ ក៏ដូចជាការស្ដារឡើងវិញនូវស្ថានភាពជាតិឱ្យមានភាពល្អប្រសើរឡើងឆាប់រហ័ស ហើយបន្តអភិវឌ្ឍខ្លួនឱ្យកាន់តែរីកចម្រើនសម្រាប់ថ្ងៃអនាគត។ សម្តេចបន្តថា ដើម្បីសម្រេចបាននូវភាពធន់នេះ ចាំបាច់ត្រូវមានគ្រឹះសេដ្ឋកិច្ចដ៏រឹងមាំ មានសាមគ្គីភាព និងឯកភាពសង្គមជាធ្លុងមួយ រួមជាមួយនឹងប្រសិទ្ធភាពនិងសមត្ថភាពនៃស្ថាប័នជាតិ ព្រមទាំងទស្សនវិស័យជាយុទ្ធសាស្ត្រដ៏ច្បាស់លាស់។ សម្តេចធិបតីប្រធានព្រឹទ្ធសភាបន្ថែមថា ការរៀបចំសិក្ខាសាលានេះឡើង គឺជាសក្ខីភាពឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរួមគ្នាយ៉ាងម៉ឺងម៉ាត់ ក្នុងការជំរុញការអភិវឌ្ឍន៍វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ឧស្សាហកម្ម និងពាណិជ្ជកម្មកម្ពុជា ដើម្បីឈានទៅសម្រេចបានបេសកកម្មដ៏ឧត្តុង្គឧត្តម ក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសមួយដែលមានរដ្ឋាភិបាលឌីជីថល សង្គមឌីជីថល ហើយមានភាពធន់ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបរិយាបន្ន។ សិក្ខាសាលានេះរៀបចំឡើង ស្របពេលដែលពិភពលោកកំពុងច្របូកច្របល់ ហ៊ុមព័ទ្ធដោយសង្គ្រាម … Continue reading សម្តេច ឃួន សុដារី ៖ ភាពធន់ជាតិ ចាំបាច់ត្រូវមានគ្រឹះសេដ្ឋកិច្ចដ៏រឹងមាំ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed