រាជបណ្ឌិត្យសភា បើកកិច្ចពិភាក្សា លើសណ្តាប់ធ្នាប់ពិភពលោក ក្នុងបរិបទថ្មី
ភ្នំពេញ ៖ រាជបណ្ឌិត្យសភាកម្ពុជា ក្រោមការដឹកនាំរបស់លោកបណ្ឌិត សុខ ទូច នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦បានបើកវេទិកាពិភាក្សាតុមូលស្តីពី «សណ្តាប់ធ្នាប់ពិភពលោកក្នុងបរិបទថ្មី»ដោយមានការចូលរួមពីអ្នកជំនាញៗជាច្រើនរូប ។ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា សង្គ្រាមកើតចេញមកពីការរត់ប្រណាំងខាងមនោគមន៍វិទ្យា សេដ្ឋកិច្ច និងស្ថានភាពនយោបាយ ព្រោះបើកាលណាសេដ្ឋកិច្ចធ្លាក់ចុះហើយ នឹងធ្វើឲ្យមានការច្រណែនឈ្នានីស្តគ្នា។ លោកបណ្ឌិតបានលើកឡើង ពីបញ្ហាសង្គ្រាមដែលបានកើតឡើងលោកលើកទី១ លោកលើកទី២ និងសង្គ្រាមត្រជាក់ ព្រមទាំងការប្រកួតប្រជែង របស់ប្រទេសមហាអំណាចនាពេលបច្ចុប្បន្ន ។ លោកបណ្ឌិតបញ្ជាក់ថា “ចឹងយើងគិតអំពីស្ថានភាពសេដ្ឋកិច្ច ការធ្លាក់ចុះនៃប្រទេសមានការរីកចម្រើនដែលមិនមានសណ្តាប់ធ្នាប់” ។ចំណែកលោកបណ្ឌិតគិន ភា អ្នកវិភាគស្ថានការណ៍នយោបាយ ក៏បានសម្លឹងមើលឃើញពីស្ថានភាពពិភពលោកថា ពិភពលោកកំពុងតែវិល ទៅរកប្រព័ន្ធឯកតោភាគីនិយមជ្រុលដែលជាគ្រោះថ្នាក់នៃការគំរាមកំហែង ដល់រដ្ឋអធិបតេយ្យផ្សេងទៀត ។ លោកបណ្ឌិតបញ្ជាក់ថា “អីចឹងមានន័យថា អំណាចយោធា និងអំណាចសេដ្ឋកិច្ចមានឧត្តមានុភាពលើច្បាប់ លើសណ្តាប់ធ្នាប់ដែលពឹងផ្អែកលើច្បាប់” ។សម្រាប់លោកបណ្ឌិត មាស នី អ្នកតាមដានកិច្ចការសង្គមវិញក៏មិនខុសពីលោកបណ្ឌិត គិន ភា ប៉ុន្មានដែរ ដោយលោកថ្លែងថា ចំពោះវិបត្តិនានាមនុស្សម្នាក់ៗមិនអាចជៀសបានទេ ប៉ុន្តែត្រូវធ្វើយ៉ាងណាឲ្យវិបត្តិនីមួយៗ ក្លាយទៅជាមេរៀនសម្រាប់ប្រាប់គ្រប់គ្នា … Continue reading រាជបណ្ឌិត្យសភា បើកកិច្ចពិភាក្សា លើសណ្តាប់ធ្នាប់ពិភពលោក ក្នុងបរិបទថ្មី
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed