តុលាការចោទប្រកាន់ស្រ្តីជាអ្នកបើកបរ ខណៈកូនប្រុសអភិបាល ស្រុកងមាស ត្រូវបានដោះលែង

ភ្នំពេញ ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ លើស្រ្តីម្នាក់ឈ្មោះ សុខ ច័ន្ទបូណ៍មី ពីបទ បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យរបួសអ្នកដទៃ នៅខណ្ឌឬស្សីកែវ ខណៈបុរសម្នាក់ ជាកូនប្រុសអភិបាលស្រុកកងមាស ខេត្តកំពង់ចាមដែលជាមន្រ្តីរាជការនោះ ត្រូវបានដោះលែងឱ្យសេរីភាពវិញ ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ នៅថ្ងៃទី២៤ មីនា បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងនៅចំណុចផ្លូវបេតុងប្រសព្វផ្លូវលេខ១៧១៧ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រវាងរថយន្តម៉ាក DONG FENG FORTHING ពណ៌ស ពាក់ផ្លាកលេខ កម្ពុជា P.YEAN.7 បើកបរដោយឈ្មោះ សុខ ច័ន្ទបូណ៌មី ហៅ យាន ភេទស្រី កើតថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៣ និងអ្នករួមដំណើរឈ្មោះ សាមីន វុត្ថារិទ្ធិ ភេទប្រុស កើតថ្ងៃទី២៣ ខែមិថុនា ឆ្នាំ១៩៩៧ ដែលជាកូនប្រុស អភិបាលស្រុកកងមាស បានបុកជាមួយម៉ូតូមួយគ្រឿង ម៉ាក … Continue reading តុលាការចោទប្រកាន់ស្រ្តីជាអ្នកបើកបរ ខណៈកូនប្រុសអភិបាល ស្រុកងមាស ត្រូវបានដោះលែង