រដ្ឋបាលខេត្តបន្ទាយមានជ័យ ៖ ការរៀបចំដី និងផ្ទះជូនជនភៀសសឹក មិនមែនជាថ្នូរ នៃការដោះដូរដី ដែលបានបាត់បង់ដោយទាហានថៃ ហ៊ុំព័ទ្ធយកនោះទេ

ភ្នំពេញ ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ការរៀបចំដី និងផ្ទះជូនប្រជាពលរដ្ឋភៀសសឹក នៅស្រុកស្វាយចេក មិនមែនជាថ្នូរនៃការដោះដូរដី ដែលបានបាត់បង់ដោយសារទាហានថៃ ហ៊ុំព័ទ្ធយកនោះទេ គឺជាការរៀបចំរស់នៅបណ្តោះអាសន្នតែប៉ុណ្ណោះ។ យោងតាមសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៣ មីនា ថា ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យមានបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសា យោធាថៃហ៊ុំព័ទ្ធបន្លាលួស ដាក់ទូកុងតឺន័រយកដីធ្លី ផ្ទះសម្បែងដែលមិនអាចចូលទៅរស់នៅលើទីតាំងដីរបស់ខ្លួនបាន មានដូចជាភូមិជោគជ័យភូមិព្រៃចាន់ ស្ថិតនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងភូមិសាមគ្គី ភូមិត្រពាំងសំរោង ភូមិផ្លូវីបំបែក និងភូមិបន្ទាយមានឬទ្ធិ ស្ថិតនៅឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ ចំពោះបងប្អូនដែលរងផលប៉ះពាល់ដោយសារយោធាថៃហ៊ុំព័ទ្ធផ្ទះសម្បែង ដែលមិនអាចចូលទៅរស់នៅក្នុង ទីតាំងភូមិទាំង៦ខាងលើ រាជរដ្ឋាភិបាលដែលមាន សម្តេចមហាបវរនិបតី នាយករដ្ឋមន្ត្រី តែងតែគិតគូរ និង យកចិត្តទុកដាក់ខ្ពស់ទាំងការរស់នៅ និងជីវភាពរបស់បងប្អូន ហើយបាននិងកំពុងរៀបចំដីធ្លី ជាគម្រោងរបស់ សមាគមអតីតយុទ្ធជន ដើម្បីសាងសង់ផ្ទះសម្រាប់ផ្តល់ ជូនបងប្អូនដែលមានលំនៅដ្ឋាន អចិន្ត្រៃយ៍ក្នុងតំបន់ហ៊ុំព័ទ្ធ បានរស់នៅជាបណ្តោះអាសន្ន ដែលមានទីតាំងនៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ លើផ្ទៃដីទំហំ៤០០ហិកតា និងមានហេដ្ឋារចនាសម្ព័ន្ធនានាគ្រប់គ្រាន់ … Continue reading រដ្ឋបាលខេត្តបន្ទាយមានជ័យ ៖ ការរៀបចំដី និងផ្ទះជូនជនភៀសសឹក មិនមែនជាថ្នូរ នៃការដោះដូរដី ដែលបានបាត់បង់ដោយទាហានថៃ ហ៊ុំព័ទ្ធយកនោះទេ