ក្រសួងអប់រំ មិនអនុញ្ញាតឱ្យលេងល្បែង និងរាំច្រៀងទាំងឡាយណា មិនសមរម្យ ក្នុងឱកាសត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា មិនអនុញ្ញាតឱ្យលេងល្បែង និងរាំច្រៀងទាំងឡាយណា មិនសមរម្យ ក្នុងឱកាសត្រៀមអបអរសាទរ និងថ្ងៃប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន។ យោងតាមសេចក្ដីណែនាំរបស់ ក្រសួងអប់រំ នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ក្រសួង បានធ្វើការណែនាំដល់មន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ត្រូវបង្កលក្ខណៈ និងលើកទឹកចិត្តឱ្យលោកគ្រូ អ្នកគ្រូ ក្រុមប្រឹក្សាកុមារ ក្រុមប្រឹក្សាយុវជន យុវជនស្ម័គ្រចិត្ត ឱ្យចូលរួមសហការ និងសម្របសម្រួល រៀបចំតុបតែងតាមបែបប្រពៃណី ដើម្បីគាំទ្រដល់ដំណើរការ លែងល្បែងប្រជាប្រិយ រាំរបាំប្រពៃណីជាតិ និងធានាបាននូវសុខសុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀប រៀបរយ។ ក្រសួង បន្ដថា លើកទឹកចិត្តឱ្យលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងយុវជនយើងតុបតែងខ្លួន ស្លៀកសម្លៀកបំពាក់ ប្រពៃណីខ្មែរ ឬស្លៀកពាក់សមរម្យ ប្រកបដោយកាយវិការសុភាពរាបសានិងការទទួលខុសត្រូវខ្ពស់។ ក្រសួង គូសបញ្ជាក់ថា «មិនអនុញ្ញាតឱ្យលេងល្បែងនិងរាំច្រៀងទាំងឡាយណាដែលផ្ទុយនឹងការណែនាំខាងលើ … Continue reading ក្រសួងអប់រំ មិនអនុញ្ញាតឱ្យលេងល្បែង និងរាំច្រៀងទាំងឡាយណា មិនសមរម្យ ក្នុងឱកាសត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ