មីយ៉ាន់ម៉ា បេ្តជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ កងទ័ព ជាមួយកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់

ភ្នំពេញ៖ នាយការិយាល័យ អនុព័ន្ធយោធាមីយ៉ាន់ម៉ាប្រចាំកម្ពុជា ឧត្តមសេនីយ៍ត្រី ស៊រ វន បានបេ្តជ្ញាចិត្តថា នឹងបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពមីយ៉ាន់ម៉ា-កម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ។ នេះបើយោងតាមអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ។ ការប្ដេជ្ញាចិត្តនេះ ធ្វើឡើងនៅក្នុងឱកាស លោកឧត្តមសេនីយ៍ បានចូលជួបសម្តែងការគួរសមជាមួយ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នៅអគ្គបញ្ជាការដ្ឋាន។ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងនូវការស្វាគមន៍ និងអបអរសាទរចំពោះលោកឧត្តមសេនីយ៍ត្រី ស៊រ វន ដែលត្រូវបានតែងតាំងជាអនុព័ន្ធយោធាមីយ៉ាន់ម៉ា ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលមានជាយូរអង្វែងមកហើយ។ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានស្នើដល់ភាគីមីយ៉ាន់ម៉ា បន្តពង្រឹងកិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរ ទស្សនកិច្ចគ្រប់កម្រិត ការបណ្ដុះបណ្ដាលធនធានមនុស្ស ការផ្លាស់ប្ដូរព័ត៌មានប្រឆាំងភេរវកម្ម បទល្មើសផ្សេងៗ ព្រមទាំងសកម្មភាពការងារនានា ដែលបម្រើឲ្យផលប្រយោជន៍រួម ដល់ប្រជាជននិងកងទ័ពប្រទេសទាំងពីរ។ ជាកិច្ចឆ្លើយតប លោកឧត្តមសេនីយ៍ត្រី ស៊រ វន … Continue reading មីយ៉ាន់ម៉ា បេ្តជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ កងទ័ព ជាមួយកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់