សម្តេចធិបតី ៖ អភិបាលខេត្តនីមួយៗ មិនខំប្រឹងលើកខេត្តខ្លួនឯង គ្មានអ្នកណាជួយទេ
ស្វាយរៀង៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់សារណែនាំ ដល់គណៈអភិបាលខេត្តទាំងអស់ ត្រូវចេះជំរុញលើកកម្ពស់សក្តានុពល របស់ខេត្តរៀងៗខ្លួន ដើម្បីប្រកួតប្រជែង និងទាកទាញការវិនិយោគ តាមរយៈការលុបបំបាត់ នូវបញ្ហាប្រឈម របស់វិនិយោគិន និងការរស់ប្រជាពលរដ្ឋ តួរយ៉ាងបញ្ហាសន្តិសុខ ។ ការណែនាំដល់អភិបាលខេត្តនីមួយៗ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី ក្នុងក្រុងស្វាយរៀង និងបើកការដ្ឋានសាងសង់គម្រោង ពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតក្នុងខេត្តចំនួន៥ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦។ ថ្លែងក្នុងឱកាសនោះ សម្តេចធិបតី ចង់ឱ្យខេត្តនីមួយៗ ប្រកួតប្រជែង ធ្វើយ៉ាងណា ឱ្យមានកំណើន GDP ក្នុងខេត្តរបស់ខ្លួន កាន់តែកើនធំ ដែលការខិតខំទាំងនេះ នឹងហុចផលទៅដល់ប្រជាពលរដ្ឋនៅក្នុងខេត្ត ក៏ដូចជាពលរដ្ឋទូទាំងប្រទេស ដែលមកធ្វើការនៅក្នុងខេត្តរបស់ខ្លួន ។ បន្ថែមលើនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានអរគុណបន្ថែមទៀត ចំពោះការប្តេជ្ញាចិត្តរបស់ខេត្តនីមួយៗ ក្នុងការពង្រឹងខ្លួនឯង ដែលជាកិច្ចការសំខាន់ ក្នុងការទាកទាញវិនិយោគបន្ថែម ដើម្បីបង្កើននូវសក្តានុពល ទាញឱកាសដល់ពលរដ្ឋឱ្យបានច្រើន … Continue reading សម្តេចធិបតី ៖ អភិបាលខេត្តនីមួយៗ មិនខំប្រឹងលើកខេត្តខ្លួនឯង គ្មានអ្នកណាជួយទេ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed