សម្តេចធិបតី ៖ ២០ឆ្នាំទៀត ខេត្តស្វាយរៀង នឹងក្លាយជាតំបន់ឧស្សាហកម្ម រោងចក្រ សហគ្រាស ជំនួសឱ្យវិស័យកសិកម្ម

ស្វាយរៀង៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញនូវបំណងដ៏ធំ និងជំរុញខេត្តស្វាយរៀង ឱ្យក្លាយជាខេត្តសក្តានុពលសេដ្ឋកិច្ចធំ ដែលសម្បូរទៅដោយរោងចក្រសហគ្រាស ជំនួសដោយការដាំដុះវិស័យកសិកម្ម ។ ខេត្តស្វាយរៀង ធ្លាប់ជាខេត្តពិបាកក្នុងការដាំដុះកសិកម្ម ដោយសារកត្តាស្ថានដីក្នុងខេត្ត មិនសូវអំណោយផល ដូច្នេះអាចងាកចេញពីការដាំស្រូវ មកបង្កើតរោងចក្រសហគ្រាសឱ្យបាក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី ក្នុងក្រុងស្វាយរៀង និងបើកការដ្ឋានសាងសង់ គម្រោងពង្រីក ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតក្នុងខេត្តចំនួន៥ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ខេត្តស្វាយរៀង ធ្លាប់ជាខេត្តពិបាកក្នុងការដាំដុះកសិកម្ម ដោយសារកត្តាស្ថានដីក្នុងខេត្ត មិនសូវអំណោយផល ដូច្នេះអាចងាកចេញពីការដាំស្រូវ ទៅជាការបង្កើតរោងចក្រ សហគ្រាស ឱ្យបានច្រើនវិញ ។ ដោយសារតែកត្តាស្ថានដីនេះហើយ ទើបសម្តេចធិបតី នាយកដ្ឋមន្ត្រី ឱ្យអភិបាលខេត្តស្វាយរៀង កុំ​ឱ្យខេត្តនេះក្លាយទៅជាខេត្តមួយ ដែលមានកេរ្តិ៍ឈ្មោះមិនល្អ ប៉ះពាល់ដល់សេដ្ឋកិច្ច ដោយសារតែបញ្ហាសន្តិសុខ ជុំវិញការឆបោកតាមអនឡាញ (Scam Online) ជាដើម ។ សម្តេចធិបតី បានបញ្ជាក់ថា ប្រសិនបើបញ្ហាសន្តិសុខ សុវត្ថិភាពល្អ … Continue reading សម្តេចធិបតី ៖ ២០ឆ្នាំទៀត ខេត្តស្វាយរៀង នឹងក្លាយជាតំបន់ឧស្សាហកម្ម រោងចក្រ សហគ្រាស ជំនួសឱ្យវិស័យកសិកម្ម