ក្រសួងអប់រំ នឹងធ្វើទំនើបកម្ម សាលារៀន តាមតំបន់ព្រំដែន ឱ្យក្លាយជាសាលារៀនឌីជីថល
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាបានលើកឡើង ពីគោលដៅយុទ្ធសាស្ត្រ របស់ក្រសួងក្នុងការធ្វើទំនើបកម្ម សាលារៀនតាមតំបន់ព្រំដែន ឱ្យក្លាយជាសាលារៀនឌីជីថល ដើម្បីធានាបានថា ធនធានមនុស្សនៅតាមតំបន់ព្រំដែន មានសមត្ថភាពឌីជីថល ក្នុងការប្រកួតប្រជែងខ្ពស់ សម្រាប់អនាគតកម្ពុជា ។ ក្នុងពិធីសំណេះសំណាល និងចែកអំណោយដល់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ នៃគ្រឹះស្ថានសិក្សាតាមតំបន់ព្រំដែនខេត្តព្រះវិហារ នៅវិទ្យាល័យតេជោ ហ៊ុន សែន ជាំក្សាន្ត ខេត្តព្រះវិហារ នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ រដ្ឋមន្រ្តីអប់រំបានថ្លែងថា ការធ្វើទំនើបកម្មសាលារៀន តាមតំបន់ព្រំដែន ឱ្យក្លាយជាសាលារៀន ឌីជីថលធ្វើឡើង តាមរយៈការរៀបចំបន្ទប់សិក្សាបច្ចេកវិទ្យា ការប្រើប្រាស់ថ្នាលសិក្សាឌីជីថលកម្រិតបឋម និងមធ្យមសិក្សា ជាពិសេសគឺការជំរុញឱ្យយុវជនជំនាន់ ក្រោយស្វែងយល់ពីបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI) តាំងពីវ័យក្មេងឱ្យបានច្បាស់លាស់ ។ បន្ថែមលើនេះ ឧបនាយករដ្ឋមន្ត្រី បានផ្ដល់ការណែនាំដល់បុគ្គលិកអប់រំទាំងអស់ត្រូវបន្តពង្រឹងការអនុវត្តកំណែទម្រង់សាលារៀនឱ្យកាន់តែស៊ីជម្រៅ ចាប់តាំងពីកម្រិតមត្តេយ្យសិក្សា ដោយជំរុញមាតាបិតាឱ្យបញ្ជូនកូនមកសាលាឱ្យបានច្រើន និងពង្រឹងមូលដ្ឋានគ្រឹះអំណានដំបូង និងគណិតវិទ្យាដំបូងសម្រាប់កម្រិតបឋមសិក្សា។ ទន្ទឹមនឹងការប្រើប្រាស់វិធីសាស្ត្របង្រៀនថ្មីៗ និងការបញ្ចូលបច្ចេកវិទ្យា ក្នុងការតែងការបង្រៀន … Continue reading ក្រសួងអប់រំ នឹងធ្វើទំនើបកម្ម សាលារៀន តាមតំបន់ព្រំដែន ឱ្យក្លាយជាសាលារៀនឌីជីថល
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed