សម្តេចធិបតី ៖ រាជរដ្ឋាភិបាលកំពុងរៀបចំកម្ពុជា ឱ្យក្លាយជាប្រទេសអភិវឌ្ឍន៍ ដោយឈរលើសមត្ថភាពប្រជាជន
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានកំពុងរៀបចំកម្ពុជា ឱ្យក្លាយជាប្រទេសអភិវឌ្ឍ ដោយឈរលើសមត្ថភាព របស់ប្រជាជនខ្មែរ ពិសេសយុវជន ដែលមានចំណេះ និងជំនាញលើគ្រប់វិស័យ ។ បើតាមប្រសាសន៍សម្តេចធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី ក្រុងស្វាយរៀងនៅថ្ងៃ២៦ មីនាថា វិស័យទាំងនោះមានដូចជា ៖ កសិ-ឧស្សាហកម្ម , ឧស្សាហកម្ម, កម្មន្ដសាល និងកសិកម្ម ។ សម្តេចធិបតីបន្តថា ឈរលើការប្តេជ្ញាចិត្តនេះ កម្ពុជាបាននិងកំពុងអនុវត្តយុទ្ធនាការយ៉ាងសកម្មក្នុងការបោសសម្អាតភាពអសកម្ម និងសកម្មភាពនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីធានាឱ្យបាននូវសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ព្រមជាមួយនឹងការបង្កលក្ខណៈអំណោយផល និងកាន់តែល្អប្រសើរ សម្រាប់វិនិយោគិន។ សម្តេចធិបតីនាយករដ្ឋមន្ត្រីគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលមានយុទ្ធសាស្រ្តច្បាស់លាស់សម្រាប់អភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ដោយផ្តោតលើការលើកកម្ពស់ សេដ្ឋកិច្ចបៃតង, ការពង្រឹងអភិបាលកិច្ចបរិស្ថាន និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ដែលអាចឆ្លើយតបទៅនឹងសេចក្តីត្រូវការ ទាំងពេលបច្ចុប្បន្ន និងអនាគត ។ ក្នុងនោះ រាជរដ្ឋាភិបាលនឹងបន្តវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធគន្លឹះ រួមទាំងការផ្គត់ផ្គង់ទឹកស្អាត, អនាម័យ និងប្រព័ន្ធគ្រប់គ្រងសំណល់ នៅទូទាំងប្រទេសកម្ពុជាស្របតាមទិសស្លោក «ទីណាមានទឹកស្អាត … Continue reading សម្តេចធិបតី ៖ រាជរដ្ឋាភិបាលកំពុងរៀបចំកម្ពុជា ឱ្យក្លាយជាប្រទេសអភិវឌ្ឍន៍ ដោយឈរលើសមត្ថភាពប្រជាជន
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed