អ្នកនាំពាក្យ ប្រកាសបដិសេធនូវការបំភ្លៃ ដោយមួលបង្កាច់ថា កម្ពុជាសុខចិត្តកាត់ដីឱ្យ តែថៃឈប់ឈ្លានពាន តែថៃមិនព្រម

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រកាសបដិសេធ នូវការបំភ្លៃខុសខ្លឹមសារពិត ដោយមួលបង្កាច់ថា «កម្ពុជាសុខចិត្តកាត់ដីឱ្យ តែថៃឈប់ឈ្លានពាន តែថៃមិនព្រម»។ យោងតាមសេចក្ដីថ្លែងការណ៍របស់ អ្នកនាំពាក្យ ក្រសួងការបរទេស នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ថា ក្នុងឱកាសសំណេះសំណាលជាមួយប្រជាជនភៀសសឹកពីតំបន់ថ្មដា ស្រុកវាលវែង នៃខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូនបងប្អូននៅ ទីនោះអំពីជំហរ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី និងផ្អែកលើច្បាប់ សន្ធិសញ្ញា និងកិច្ចព្រមព្រៀង និងដោយប្រើយន្តការដែលមានស្រាប់។ ជាអកុសល ក្រុមជនដែលមានរបៀបវារៈនយោបាយទុច្ចរិតបានយកប្រសាសន៍របស់ លោក ឧបនាយករដ្ឋមន្ត្រី ទៅធ្វើអត្ថាធិប្បាយបំភ្លៃខុសខ្លឹមសារពិត ដោយមូលបង្កាច់ថា កម្ពុជា «សុខចិត្តកាត់ដី ឱ្យ តែថៃឈប់ឈ្លានពាន តែថៃមិនព្រម»។ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រកាសបដិសេធ និងច្រានចោលទាំងស្រុងចំពោះការបំភ្លៃ និងចេតនាទុច្ចរិតរបស់ក្រុមនេះ ។ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ … Continue reading អ្នកនាំពាក្យ ប្រកាសបដិសេធនូវការបំភ្លៃ ដោយមួលបង្កាច់ថា កម្ពុជាសុខចិត្តកាត់ដីឱ្យ តែថៃឈប់ឈ្លានពាន តែថៃមិនព្រម