លោក កែវ រតនៈ ៖ កប៉ាល់ដឹកប្រេងមួយគ្រឿងបានមកដល់កម្ពុជា និងកប៉ាល់ផ្សេងទៀតកំពុងចូលកម្ពុជា
ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ បានថ្លែងថា កប៉ាល់ដឹកប្រេងនិងឧស្ម័នឥន្ធនៈ(LPG) មួយគ្រឿងបានធ្វើដំណើរមកដល់កម្ពុជាហើយ ខណៈកប៉ាល់ផ្សេងទៀតកំពុងបន្តនាំចូលមកកម្ពុជា បើទោះបីសភាពការណ៍សង្គ្រាមនៅមជ្ឍឹមបូព៌ា នៅតានតឹងខ្លាំងក៏ដោយ ។ តាមរយៈវិដេអូប្រមាណជា៧នាទី បង្ហាញពីសកម្មភាពកប៉ាល់ដឹកប្រងចូលមកផែសមុទ្រនៅព្រះសីហនុ នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ លោក កែវ រតនៈ បានលើកឡើងថា កប៉ាល់ដឹកប្រេងមួយគ្រឿងបានដឹកមកដល់កម្ពុជាហើយក្នុងចំណោម៥កប៉ាល់ផ្សេងទៀត ។ លោកបន្តថា “ថ្ងៃនេះជាការសប្បាយចិត្តរបស់រាជរដ្ឋាភិបាល គឺយើងឃើញថា មានកប៉ាល់ថ្មីមួយដែលចូលមក គឺជាមួយ ក្នុងចំណោមជើងទាំង៥ដែលត្រូវរកចូលប្រចាំខែ ហើយការយក៤-៥ជើងក្នុង១ខែនេះ គឺមិនទាន់អាចឆ្លើយតបទៅនឹងតម្រូវការរបស់កម្ពុជាយើងបានទេ” ។ លោកបន្ថែមថា ជាធម្មតាកម្ពុជាមានតម្រូវការប្រេងផ្គត់ផ្គង់៧-៨ជើងក្នុងមួយខែ ប៉ុន្តែក្នុងស្ថានភាពដ៏លំបាកនេះ រក៨ជើងអត់បាននោះទេ ដោយសារបច្ចុប្បន្នទីផ្សាកំពុងតានតឹងយ៉ាងខ្លាំង ។ ដូច្នេះក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាល លោករដ្ឋមន្រ្តីបានអំពាវនាវឱ្យប្រជាពលរដ្ឋចូលប្រើប្រាស់ប្រេងនិងឧស្ម័នហ្គាសដោយការទទួលខុសត្រូវ និងសន្សំសំចៃជាទីបំផុត ។ ប៉ុន្តែបីជាយ៉ាងណាលោកកែវ រតនៈបានអះអាងថា មកពេលនេះក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់កំពុងធ្វើសហប្រតិបត្តិការជាមួយដៃគូទាំងក្នុងនិងក្រៅប្រទេស ដើម្បីធានាឱ្យមានប្រេង និងឧស្ម័នប្រើប្រាស់បានគ្រប់គ្នាៗ។ លោកបានគូសបញ្ជាក់ថា ចំពោះសង្គ្រាមនៅមជ្ឈិមបូព៌ាមមិនទាន់មានលក្ខណៈធូរស្រាលនៅឡើយទេ ដោយសារការព្យាករអំពីសង្គ្រាមថា អាចថមថយនោះ ក៏មិនមានភាពច្បាស់លាស់ដែរ ។ … Continue reading លោក កែវ រតនៈ ៖ កប៉ាល់ដឹកប្រេងមួយគ្រឿងបានមកដល់កម្ពុជា និងកប៉ាល់ផ្សេងទៀតកំពុងចូលកម្ពុជា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed