រដ្ឋមន្ដ្រីមហាផ្ទៃ បញ្ជាឱ្យស្នងការរង ខេត្តបន្ទាយមានជ័យ នាំខ្លួនកូនប្រុសមកទទួលខុសត្រូវ ចំពោះមុខច្បាប់

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញបទបញ្ជាឱ្យលោកស្នងការរងខេត្តបន្ទាយមានជ័យ សហការជាមួយសមត្ថកិច្ច ដើម្បីនាំខ្លួនកូនប្រុសមកទទួលខុសត្រូវ ចំពោះមុខច្បាប់ ខណៈអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ បាននិងកំពុងអនុវត្តបទបញ្ជា ដាក់ឈ្មោះជនបង្កក្នុងបញ្ជីខ្មៅ មិនឱ្យចាកចេញពីប្រទេស ។ នេះបើយោងតាមរយៈតេឡេក្រាមរបស់ លោក រ៉េន រតនៈ អ្នកនាំពាក្យ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦នេះ។ បើតាម លោក រ៉េន រតនៈ , លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានណែនាំឱ្យលោកស្នងការរងខេត្តបន្ទាយមានជ័យ សហការជាមួយសមត្ថកិច្ច ដើម្បីនាំខ្លួនកូនប្រុស មកទទួលខុសត្រូវចំពោះមុខច្បាប់ ខណៈអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បាននិងកំពុងអនុវត្តបទបញ្ជា លោកឧបនាយករដ្ឋមន្ដ្រី ស សុខា ដាក់ឈ្មោះជនបង្កក្នុងបញ្ជីខ្មៅមិនឱ្យចាកចេញពីប្រទេស ។ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា ក៏បានណែនាំជាថ្មីទៀតឱ្យអគ្គស្នងការនគរបាលជាតិ និងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង អនុវត្តការងារនេះឱ្យបានលឿន … Continue reading រដ្ឋមន្ដ្រីមហាផ្ទៃ បញ្ជាឱ្យស្នងការរង ខេត្តបន្ទាយមានជ័យ នាំខ្លួនកូនប្រុសមកទទួលខុសត្រូវ ចំពោះមុខច្បាប់