ភ្នំពេញ ៖ ក្រសួងព្រះបរមរាជវាំង បានប្រកាសថា ព្រះមហាក្សត្រី និងព្រះមហាក្សត្រនៅមានបញ្ហាព្រះរាជសុខភាពនៅឡើយ មិនទាន់អាចយាងមកកម្ពុជាវិញ បាននៅឡើយនៅពេលនេះ តម្រូវឱ្យគង់នៅប្រទេសចិនមួយរយៈពេលទៀត។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងព្រះបរមរាជវាំងនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦បានឱ្យដឹងថា ក្នុងរយៈពេល ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គស្តេចយាងមកពិនិត្យ និងព្យាបាលព្រះរាជសុខភាព នៅមន្ទីរពេទ្យប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន តាមការពិនិត្យដោយយកចិត្តទុកដាក់ល្អិតល្អន់ជាទីបំផុត ពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យរដ្ឋធានីប៉េកាំង បានបញ្ជាក់ថា ការពិនិត្យព្រះរាជសុខភាពថ្វាយ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង នៅពុំទាន់បានចប់សព្វគ្រប់នៅឡើយ នៅមានបញ្ហាសុខភាពមួយចំនួន ដែលត្រូវតាមដានពិនិត្យ និងព្យាបាលជាបន្តទៀត។ តាមវេជ្ជបញ្ជាក្រុមគ្រូពេទ្យចិន តម្រូវឱ្យព្រះអង្គ គង់ប្រថាប់បន្តមួយរយៈទៀត ដែលពុំអាចយាងនិវត្តន៍ ទៅកាន់មាតុប្រទេស នៅពេលនេះបានទេ ។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមីនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គផ្ញើសេចក្តីនឹករលឹកជាពន់ពេក និង បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណបារមីវត្ថុស័ក្តិសិទ្ធិនានាក្នុងលោក និងទេវតាឆ្នាំថ្មី ប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរ ជូនជនរួមជាតិទាំងអស់ បានប្រកបសេចក្តីសុខ … Continue reading ក្រសួងព្រះបរមរាជវាំង ៖ ព្រះមហាក្សត្រី និងព្រះមហាក្សត្រ នៅមានបញ្ហាព្រះរាជសុខភាព មិនទាន់អាចយាងមកកម្ពុជា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed