កម្ពុជាបង្ហាញជំហរវិជ្ជមាន រួមចំណែកដោះស្រាយ បញ្ហាអត់ឃ្លាន និងពង្រឹងសន្តិសុខ ស្បៀងក្នុងតំបន់
ភ្នំពេញ ៖ រដ្ឋសភាកម្ពុជា បានបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ ក្នុងការរួមចំណែកដោះស្រាយវិបត្តិអត់ឃ្លាន និងកង្វះអាហារូបត្ថម្ភ សំដៅត្រៀម លក្ខណៈសម្រាប់កិច្ចប្រជុំកំពូលសភាសកលលើកទី៣ ដែលនឹងប្រព្រឹត្តទៅ នៅប្រទេសអាហ្វ្រិកខាងត្បូង នាខែមិថុនា ខាងមុខ។ ការបង្ហាញជំហររបស់រដ្ឋសភាកម្ពុជានេះ ក្នុងកិច្ចប្រជុំត្រៀមលក្ខណៈកម្រិតតំបន់របស់សភាអាយប៉ា (AIPA) នាទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦។ លោក ប៉ាន សូរស័ក្តិ លេខាធិការគណៈកម្មការទី៩ នៃរដ្ឋសភា បានអញ្ជើញចូលរួមកិច្ចប្រជុំនេះ ដែលរៀបចំឡើងដោយលេខាធិការដ្ឋានអាយប៉ា សហការជាមួយអង្គការស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO)។ កិច្ចប្រជុំនេះមានគោលដៅយុទ្ធសាស្ត្រក្នុងការផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងកិច្ចសហប្រតិបត្តិការសភាក្នុងតំបន់អាស៊ាន លើបញ្ហាសន្តិសុខស្បៀង។ ក្នុងបទអន្តរាគមន៍ដ៏មានសារៈសំខាន់ លោក ប៉ាន សូរស័ក្តិ បានលើកឡើងនូវសសរស្តម្ភយុទ្ធសាស្ត្រចំនួន ៣ ដែលកម្ពុជាកំពុងយកចិត្តទុកដាក់ ក្នុងការធានាសិទ្ធិទទួលបានស្បៀង , ការកសាងប្រព័ន្ធកសិ-ចំណីអាហារដែលមានភាពធន់ និងការលើកកម្ពស់សុខភាពសាធារណៈ ។ កិច្ចប្រជុំបានបញ្ចប់ទៅដោយជោគជ័យ ជាមួយការប្តេជ្ញាចិត្តរួមគ្នារបស់បណ្ដាប្រទេសសមាជិក រួមមាន ៖ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន ថៃ … Continue reading កម្ពុជាបង្ហាញជំហរវិជ្ជមាន រួមចំណែកដោះស្រាយ បញ្ហាអត់ឃ្លាន និងពង្រឹងសន្តិសុខ ស្បៀងក្នុងតំបន់
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed