បណ្ឌិតទូច សុឃៈ ៖ កូនប្រុសស្នងការរង ខេត្តបន្ទាយមានជ័យ មិនទាន់ចូលខ្លួនបំភ្លឺ តែឪពុកចូលខ្លួនបំភ្លឺជំនួស
ភ្នំពេញ ៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានថ្លែងថា រហូតមកដល់ល្ងាចថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦នេះ កូនប្រុសស្នងការរង ខេត្តបន្ទាយមាន ដែលបានបើករថយន្តស៊េរីទំនើបរបស់ខ្លួន បុកមនុស្សស្លាប់៦នាក់ នៅខេត្តបាត់ដំបង មិនទាន់ចូលខ្លួនបំភ្លឺ នៅមុខសមត្ថកិច្ចនៅឡើយទេ ទោះបីជាថ្នាក់ដឹកនាំបញ្ជាឱ្យនាំខ្លួន ជនបង្កចូលសារភាពក៏ដោយ ។ បណ្ឌិត ទូច សុឃៈបានថ្លែងឆ្លើយតប ជាមួយអ្នកសារព័ត៌មានថា ទោះយុវជនបង្កមិនទាន់បង្ហាញមុខ មកបំភ្លឺក៏ដោយ ប៉ុន្តែសមត្ថកិច្ចជំនានា នៅតែបន្តការស្រាវជ្រាវ តាមរយៈកាមេរាជាគោលដៅ តាំងពីរាជធានីភ្នំពេញទៅដល់មូលដ្ឋានខេត្តបាត់ដំបង ដើម្បីស្រាវជ្រាវ និងកំណត់មុខសញ្ញា ។ លោកគូសបញ្ជាក់ថា “មកដល់ពេលនេះ យើងមិនទាន់ឃើញមានការបង្ហាញឆន្ទៈដោយស្ម័គ្រចិត្ត អំពីការចូលខ្លួន មុនការបរិច្ឆេទ ហើយក៏យើងមិនទាន់ ឃើញមានការចូលខ្លួនទៅឆ្លើយបំភ្លឺនៅ ចំពោះមុខសមត្ថកិច្ច នៃស្នងការដ្ឋានខេត្តបាត់ដំបងនៅឡើយដែរ គ្រាន់តែមានឪពុករបស់ម្ចាស់ឡាន គឺបានចូលខ្លួន ទៅកាន់ស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ដើម្បីបញ្ជាក់អំពីសាវតាកូន និងដំណើរអង្គហេតុផ្សេងៗ ដែលឈានទៅ ដល់មានគ្រោះថ្នាក់ លេចឡើងបែបនេះ” ។ ក្រោយបើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ ធ្វើឱ្យសាច់ញាតិនឹងចំនួន៦នាក់ស្លាប់ កាលពីរាត្រីថ្ងៃ២៧ … Continue reading បណ្ឌិតទូច សុឃៈ ៖ កូនប្រុសស្នងការរង ខេត្តបន្ទាយមានជ័យ មិនទាន់ចូលខ្លួនបំភ្លឺ តែឪពុកចូលខ្លួនបំភ្លឺជំនួស
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed