ទណ្ឌិតជាង១ពាន់នាក់ ត្រូវបានស្នើសុំបន្ធូរបន្ថយ និងលើកលែងទោស នៅថ្ងៃចូលឆ្នាំខ្មែរ និងបុណ្យវិសាខបូជា
ភ្នំពេញ ៖ ទណ្ឌិតចំនួន១,២៥៤ នាក់ (ស្រី ១០៥ នាក់)ត្រូវបានស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងពិធីបុណ្យវិសាខបូជា ឆ្នាំ២០២៦ខាងមុខ ។ ក្នុងចំណោមទណ្ឌិតចំនួន១,២៥៤ នាក់នេះ មានទណ្ឌិតស្នើសុំចំនួន ៦៦៨ នាក់ (ស្រី ៥៣ នាក់) ត្រូវបានស្នើសុំបន្ធូរបន្ថយ សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងទណ្ឌិតចំនួន ៥៨៦ នាក់ (ស្រី ៥២ នាក់) សម្រាប់ពិធីបុណ្យវិសាខបូជា ។ សំណើសុំនេះ ទទួលបានពីពន្ធនាគាររាជធានី ខេត្តចំនួន ២៤ និងមណ្ឌលអប់រំកែប្រែចំនួន៤ ។ ចំពោះសំណើសុំបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតនេះត្រូវបាន លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បើកកិច្ចប្រជុំនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ប៉ុន្តែមិនទាន់មានលទ្ធផលនៅឡើយទេ៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed