ភ្នំពេញ ៖ ជនសង្ស័យឈ្មោះ ស៊ីវ ជ័យសិដ្ឋ បានឆ្លើយសារភាពថា រូបគេតែម្នាក់គត់ ដែលបានបើករថយយន្ត បង្កគ្រោះថ្នាក់បណ្តាលឱ្យស្លាប់ ៦នាក់ និងរបួសជនរងគ្រោះ ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង។ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ថា ដោយបានការសហការ ពីក្រុមគ្រួសាររបស់ជនសង្ស័យឈ្មោះ ស៊ីវ ជ័យសិដ្ឋ ភេទប្រុស ជាមួយសមត្ថកិច្ចនគរបាល នាវេលាម៉ោង ១៥ និង៤៥នាទីរសៀលថ្ងៃទី ០១ ខែ មេសា ឆ្នាំ ២០២៦ នេះ ពួកគាត់បាននាំខ្លួនឈ្មោះ ស៊ីវ ជ័យសិដ្ឋ មកប្រគល់ឱ្យសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីធ្វើការសាកសួរពីករណីគ្រោះថ្នាក់ចរាចរណ៍លើផ្លូវជាតិលេខ៥ ចំណុចភូមិកកោះ ឃុំកកោះស្រុក មោងឫស្សី ខេត្តបាត់ដំបង បណ្តាលឱ្យស្លាប់ជនរងគ្រោះចំនួន០៥នាក់ នោះហើយ។ ក្រោយធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពថា រូបគេតែម្នាក់គត់ដែលបានបើករថយយន្ត បង្កគ្រោះថ្នាក់បណ្តាលឱ្យស្លាប់និងរបួសជនរងគ្រោះ៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed