នាយឧត្តមសេនីយ៍ ទៀ សីហា ៖ កងយោធពលខេមរភូមិន្ទ មានសមត្ថភាពគ្រប់គ្រាន់ការពារទឹកដី

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានថ្លែងថា នាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទ មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការការពារបូរណភាពទឹកដី ពីការឈ្លានពាន របស់ប្រទេសជិតខាង ។ ក្នុងសារសារជូនពរទៅដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នាយឧត្តមសេនីយ៍ ទៀ សីហា លើកឡើងថា មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ក្នុងកងយោធពលខេមរភូមិន្ទ ដែលកំពុងបំពេញ ភារកិច្ចនៅតាមបណ្តាស្ថាប័ន កងឯកភាពនានា ដែលប្រចាំការ តាមបណ្តោយព្រំដែន និងបំពេញបេសកកម្ម នៅអង្គការសហប្រជាជាតិ ព្រមទាំងសិក្ខាកាមទាំងអស់ទទួលបាន នូវសុខភាពល្អបរិបូរ កម្លាំងមាំមួន និងសម្រេចបានជោគជ័យគ្រប់ភារកិច្ចជូនជាតិមាតុភូមិ ។លោកថា សមិទ្ធផលដ៏ធំធេង ដែលកងយោធពលខេមរភូមិន្ទ សម្រេចបានក្នុងពេលកន្លងមក គឺកើតចេញពីការលះបង់ ខិតខំពុះពារជម្នះគ្រប់ឧបសគ្គ និងការលំបាកនានា ប្រកបដោយភាពអង់អាចក្លាហាន មោះមុត ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ ដើម្បីសម្រេចបាននូវ … Continue reading នាយឧត្តមសេនីយ៍ ទៀ សីហា ៖ កងយោធពលខេមរភូមិន្ទ មានសមត្ថភាពគ្រប់គ្រាន់ការពារទឹកដី