ព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់កំណាត់ទី២ មុនពិធីបុណ្យចូលឆ្នាំថ្មី
តាកែវ ៖ វឌ្ឍនភាពថ្មីនៃគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់កំណាត់ទី២ មុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត។ នារសៀលថ្ងៃព្រហស្បតិ៍ ទី២ ខែមេសា ឆ្នាំ២០២៦ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអនុប្រធានប្រចាំការ នៃគណៈកម្មាធិការពិសេសដើម្បីជំរុញការរៀបចំ និងការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ បានអញ្ជើញដឹកនាំគណៈប្រតិភូ អន្តរក្រសួងចុះពិនិត្យទីតាំងរៀបចំពិធីបើកការដ្ឋានសាងសង់គម្រោងគ្រប់គ្រងធនធានទឹក ចម្រុះហ្វូណនតេជោ កំណាត់ទី២ (ព្រែកពោធិ៍ ខេត្តកណ្តាល – សមុទ្រខេត្តកែប)។ បេសកកម្មនេះ មានការអញ្ជើញចូលរួមពី លោករដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន សមាជិកគណៈកម្មាធិការពិសេស និងជាប្រធាន លេខាធិការដ្ឋាន, លោករដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម សមាជិកគណៈកម្មាធិការពិសេស, តំណាងអន្តរក្រសួង ស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំក្រុមហ៊ុន CRBC និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត ៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed