ចាប់ខ្លួនអតីតសង្ឃ ជា វុទ្ធី ដោយសារលួចលាក់ មានស្នេហាជាមួយក្មេងស្រីៗ មិនពាក់ព័ន្ធនយោបាយ

ភ្នំពេញ ៖ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា សមត្ថកិច្ចចាប់ខ្លួន ជនត្រូវចោទឈ្មោះ ជា វុទ្ធី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរព្រះសង្ឃ នៅវត្តពោធិ៍វាល សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយសារពាក់ព័ន្ធនឹងការលួចលាក់ មានស្នេហាជាមួយក្មេងស្រីៗជាច្រើននាក់ ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យនៅថ្ងៃ៣ មេសានេះបានឱ្យដឹងថា នៅថ្ងៃទី១ មេសា សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ សហការជាមួយសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានធ្វើការចាប់ខ្លួន ជនត្រូវចោទឈ្មោះ ជា វុទ្ធី តាមដីកាបង្គាប់ឱ្យនាំខ្លួន របស់ចៅក្រមស៊ើបសួរ​ នៃសាលាដំបូងរាជធានីភ្នំពេញ ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម។ ជាមួយគ្នានេះ ជនត្រូវចោទបានប្រព្រឹត្តខុសវិន័យសង្ឃ បង្កឱ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ (បារាជិក) ដោយក្នុងនាមខ្លួនជាព្រះសង្ឃ បានលួចលាក់មានទំនាក់ទំនងស្នេហាជាមួយស្ត្រីក្មេងៗជាច្រើន ជួនកាលលួចដោះស្បង់ជីវរណាត់ ជួបស្រីស្នេហ៍ រហូតដល់មានកូនថែមទៀតផង ។ សូមបញ្ជាក់ថា ការចាប់ខ្លួនជនត្រូវចោទ ខាងលើ គឺសមត្ថកិច្ចបានអនុវត្តត្រឹមត្រូវតាមនីតិវិធី … Continue reading ចាប់ខ្លួនអតីតសង្ឃ ជា វុទ្ធី ដោយសារលួចលាក់ មានស្នេហាជាមួយក្មេងស្រីៗ មិនពាក់ព័ន្ធនយោបាយ