ភ្នំពេញ ៖ ក្រុមការងារអន្តរក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា បានបើកដំណើរការសាកល្បង អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ចាស់) ជាសួនសាធារណៈ សម្រាប់សាធារណជនចូលកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅក្នុងខែមេសា ឆ្នាំ២០២៦ខាងមុខ ។ យោងតាមសេចក្តីណែនាំរបស់ក្រុមការងារអន្តរក្រសួង ដើម្បីសិក្សាអំពីការគ្រប់គ្រងនិង ប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ក.ស.អ.)បានឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ(ពោធិ៍ចិនតុង)នឹងបើកដំណើរការសាកល្បងជាសួនសាធារណៈ ជូនសាធារណជនចូលទស្សនា, កម្សាន្ត, ហាត់ប្រាណ និងលេងកីឡា ដោយមិនគិតថ្លៃ ក្នុងគោលបំណងចូលរួមអបអរសាទរក្នុង ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងឱ្យឃើញច្បាស់ពីស្ថាបត្យកម្មនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលមានតម្លៃជាប្រវត្តិសាស្ត្រ ។ដូច្នេះប្រជាពលរដ្ឋ អាចចូលទស្សនាជុំវិញតំបន់និងអគារជាច្រើនរួមមាន ៖ អគារផ្ចិត និងប៉មបញ្ជា ហោះហើរ (Tower) ដែលត្រូវបានកសាងឡើងនៅអំឡុងទសវត្សរ៍ឆ្នាំ១៩៥០ , តំបន់ជុំវិញបរិវេណអគារចេញ-ចូលអ្នកដំណើរវីអាយភី (VIP) , ចំណតយន្តហោះស៊ីវិល និងតំបន់ផ្លូវរត់របស់យន្តហោះ (Runway) ដែលសុទ្ធសឹងតែជាតំបន់និងទីតាំងប្រវត្តិសាស្ត្រនៃវិស័យអាកាសចរស៊ីវិលកម្ពុជា។ បន្ថែមលើនេះ រាជរដ្ឋាភិបាលក៏បានតុបតែងលម្អនៅតំបន់មួយចំនួន និងការដាក់បដាផ្សេងៗដែលមានរូបភាពជាល្បែងប្រពៃណីជាតិ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងបរិវេណព្រលានយន្តហោះនេះផងដែរ ។សូមបញ្ជាក់ថា ការបើកសាកល្បងនេះ មានរយៈពេល៩ថ្ងៃ គឺចាប់ពីថ្ងៃទី១១-១៩ មេសា ដោយអនុញ្ញាតឱ្យប្រជាពលរដ្ឋចូលចាប់ពីម៉ោង៥ ព្រឹក ហើយត្រូវចាកចេញនៅម៉ោង៩យប់ ។ … Continue reading រាជរដ្ឋាភិបាល បើកសាកល្បងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញជាសួនសាធារណៈ ឱ្យពលរដ្ឋចូលទស្សនាក្នុងថ្ងៃចូលឆ្នាំខ្មែរ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed