ព្រះមហាក្សត្រ ៖ បុណ្យចូលឆ្នាំខ្មែរ ប្រារព្ធឡើងយ៉ាងអធិកអធម ដើម្បីអបអរសាទរ ការចាប់ផ្តើមឆ្នាំថ្មី

ភ្នំពេញ ៖ ក្នុងព្រះរាជសារប្រទានជូនជនរួមជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា មានព្រះរាជបន្ទូលថា ពិធីបុណ្យចូលឆ្នាំខ្មែរ ត្រូវបានប្រជារាស្រ្តគ្រប់ទិសទីប្រារព្ធឡើងយ៉ាងអធិកអធម ដើម្បីអបអរសាទរនៃការចាប់ផ្តើមឆ្នាំថ្មី ។ ព្រះមហាក្សត្រ មានព្រះរាជបន្ទូលថា ពិធីបុណ្យចូលឆ្នាំខ្មែរ ជាពិធីបុណ្យប្រពៃណីជាតិធំដ៏សំខាន់បំផុតមួយ ក្នុងចំណោមពិធីបុណ្យទាំងអស់ ដែលតែងតែប្រារព្ធឡើងក្នុងខែមេសា ជារៀងរាល់ឆ្នាំ តាំងពីបុរាណកាលមក ដែលជារដូវកាលប្រជារាស្ត្រខ្មែរមានពេលទំនេរពីការប្រមូលផលស្រូវ ដំណាំផ្សេងៗ និងបានសម្រាកពីការងារមក ជួបជុំក្រុមគ្រួសារ និងញាតិមិត្តជិតឆ្ងាយ ដើម្បីស្វាគមន៍ឆ្នាំថ្មី ព្រមទាំងលេងកម្សាន្តល្បែងប្រជាប្រិយខ្មែរ ដែលជាវប្បធម៌ដ៏យូរលង់ និងល្អផូរផង់ ដែលបុព្វបុរសដូនតាខ្មែរ បានបន្សល់ទុករហូតដល់បច្ចុប្បន្ន។ព្រះមហាក្សត្រមានព្រះរាជបន្ទូលបន្តថា ពិធីបុណ្យចូលឆ្នាំខ្មែរនេះផងដែរ ជាពិធីបុណ្យមួយដែលមានអត្ថន័យដ៏ធំធេង ហើយប្រារព្ធឡើងយ៉ាងអធិកអធម ដើម្បីអបអរសាទរចំពោះការចាប់ផ្តើមនៃឆ្នាំថ្មី និងបង្សុកូលឧទ្ទិសកុសលដល់បុព្វការីជន ហើយបង្កើនភាពស្និទ្ធស្នាលរវាងសមាជិកគ្រួសារ និងចងសម្ព័ន្ធមេត្រីភាពរវាងអ្នកស្រុកភូមិ ជិតឆ្ងាយគ្នា និងសហគមន៍ ដោយធ្វើការជូនពរគ្នាទៅវិញទៅមក ឱ្យមានសុខភាពល្អ សុភមង្គល និងជោគជ័យក្នុងជីវិត។ ព្រះមហាក្សត្រមានព្រះរាជបន្ទូលបន្ថែមថា លើសពីនេះទៀត ពិធីបុណ្យនេះក៏បានបង្ហាញពីអត្តសញ្ញាណ និងអរិយធម៌ របស់ជាតិខ្មែរ បណ្តុះស្មារតីសាមគ្គីភាពជាតិ និងថែរក្សា ការពារ … Continue reading ព្រះមហាក្សត្រ ៖ បុណ្យចូលឆ្នាំខ្មែរ ប្រារព្ធឡើងយ៉ាងអធិកអធម ដើម្បីអបអរសាទរ ការចាប់ផ្តើមឆ្នាំថ្មី