ប្រធានាធិបតីបារាំង មានក្តីសោមនស្សរីករាយ មកបំពេញទស្សនកិច្ចនៅកម្ពុជា
ភ្នំពេញ ៖ លោក Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង បានបង្ហាញក្តីសោមនស្សរីករាយទុកជាមុន សម្រាប់ការអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា នៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ ។ តាមរយៈសេចក្តីថ្លែងការណ៍ របស់លោក Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង បង្ហោះក្នុងហ្វេសប៊ុក របស់ស្ថានទូតបារាំងប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦បានឱ្យដឹងថា បន្ទាប់ពីជំនួបពិភាក្សា ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅទីក្រុងប៉ារីសរួចមកលោក Macronបានថ្លែងអំណរ គុណសម្តេចធិបតី ហ៊ុន ម៉ាណែត សម្រាប់ការចូលរួមក្នុងកិច្ចប្រជុំកំពូល សុខភាពតែមួយ (One Health Summit) នៅទីក្រុងលីយ៉ុង ។ បើតាមប្រធានាធិបតី នៃសាធារណរដ្ឋបារាំង ទាំងលោក និងសម្តេចធិបតី ក៏មានជំនួបពិភាក្សាផ្លាស់ប្តូរ យោបល់ រវាងប្រទេសទាំងពីរ នៅក្នុងទីក្រុងប៉ារីសផងដែរ ។ លោក Macron គូសបញ្ជាក់ថា រវាងកម្ពុជា និង បារាំង មានប្រវត្តិសាស្ត្ររួមគ្នាដ៏ជ្រាលជ្រៅ ដែលកំពុងតែរីកចម្រើន … Continue reading ប្រធានាធិបតីបារាំង មានក្តីសោមនស្សរីករាយ មកបំពេញទស្សនកិច្ចនៅកម្ពុជា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed