ក្នុងស្មារតីស្រឡាញ់សន្តិភាព ទើបរាជរដ្ឋាភិបាល ដាក់សំណើជាបន្តបន្ទាប់ ទៅភាគីថៃ ដោះស្រាយព្រំដែន
ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ថា ដោយសារចង់បានសន្តិភាព បានយូរអង្វែងសម្រាប់ប្រជាពលរដ្ឋ ទើបរាជរដ្ឋាភិបាលកម្ពុជា បានដាក់សំណើជាបន្តបន្ទាប់ទៅភាគីថៃ ដើម្បីដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី ។ ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែន កម្ពុជា-ថៃ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ លោក ប៉ែន បូណា មានប្រសាសន៍ថា ក្នុងស្មារតីគោរពសេចក្តីប្រកាសរួម ដែលបានឯកភាពគ្នា និងចង់បានសន្តិភាពយូរអង្វែង តាមបណ្តោយព្រំដែននេះហើយ ទើបបានជាភាគីកម្ពុជាបានដាក់សំណើ ជាបន្តបន្ទាប់ទៅភាគីថៃ ដើម្បីអនុវត្តការវាស់វែង កំណត់ខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរឱ្យបានឆាប់រហ័ស ដោយអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិ ។ លោកថា ក្នុងនាមជាប្រទេស ដែលស្រឡាញ់សន្តិភាព និងគោរពច្បាប់អន្តរជាតិ កម្ពុជាមានឆន្ទៈយ៉ាងមោះមុត ក្នុងការស្វែងរកដំណោះស្រាយ បញ្ហាព្រំដែន ដោយសន្តិវិធី ដោយគោរពកិច្ចព្រមព្រៀងយ៉ាងស្មោះត្រង់ និងការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីយ៉ាងប្តូរផ្តាច់បំផុត ។ អ្នកនាំពាក្យបញ្ជាក់ថា “រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី … Continue reading ក្នុងស្មារតីស្រឡាញ់សន្តិភាព ទើបរាជរដ្ឋាភិបាល ដាក់សំណើជាបន្តបន្ទាប់ ទៅភាគីថៃ ដោះស្រាយព្រំដែន
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed